ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងទៅប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតរន្ទះ និងខ្យល់កន្រ្តាក់ ខណៈការព្យាករថានឹងមានភ្លៀងធ្លាក់នៅសប្តាហ៍នេះ។
ក្នុងសេចក្តីជូនដំណឹងកាលពីម្សិលមិញ ក្រសួងធនធានទឹកបានឲ្យដឹងថា ដោយសារតែឥទ្ឋិពលនៃបាតុភូត (EI NIno) នៅតែបន្ត ហើយរដូវវស្សាខិតជិតមកដល់ផងនោះ នឹងធ្វើឲ្យមានភ្លៀងធ្លាក់តិច ឬច្រើន តាមបណ្តាខេត្តមួយចំនួនចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែឧសភា។
ក្រសួងបានអំពាវនាវទៅពលរដ្ឋឲ្យមានការប្រុងប្រ័ត្ន ដោយថា រយៈពេលមានភ្លៀងធ្លាក់នោះអាចនឹងបង្កឲ្យមានបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់ជាយថាហេតុ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី បានប្រាប់ VOD កាលពីថ្ងៃទី២៩ ខែមេសា ថាយ៉ាងហោចណាស់មនុស្ស ១៦នាក់បានស្លាប់ និងជិត ៤០នាក់ទៀតបានទទួលរងរបួស បន្ទាប់ពីរងគ្រោះដោយសារខ្យល់កន្ដ្រាក់ និងរន្ទះបាញ់នៅក្នុងរយៈពេល ៤ខែដើមឆ្នាំ២០១៩នេះ៕