ព្រះមហាក្សត្រ​យាងទៅចូលរួម​វេទិកា​វប្បធម៌​នៅ​ចិន​ចំ​ថ្ងៃ​បុណ្យចម្រើនព្រះជន្មព្រះអង្គ

​ថ្ងៃ​​​ទី១៣​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះ​បាទ​ សម្ដេច​ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ព្រះ​អង្គ​ សព្វព្រះរាជហឫទ័យ​​ ស្ដេច​យាង​ចូល​រួម​វេទិកា​ អរិយ​ធម៍អាសុី​លេីក​ទី​១​ នៅទីក្រុង​ប៉េកាំង​ នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ ពីថ្ងៃ​ទី​១៣​ ​ដល់​ថ្ងៃ​ទី​១៦​ ខែ​ឧសភា​ ឆ្នាំ​២០១៩។ រូបភាព៖ ហ្វេសប៊ុក ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី

ព្រះមហាក្សត្រ សម្តេច ព្រះនរោត្តម សីហមុនី នៅថ្ងៃនេះ បានយាងទៅចូល​រួម​វេទិកា​ អរិយ​ធម៌អាស៊ី​លើក​ទី​១​ នៅទីក្រុង​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ខណៈពេលបុណ្យចម្រើនព្រះជន្មព្រះអង្គ។

ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី បានបង្ហោះថា ព្រះ​បាទ​សម្ដេច​ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​ យាងទៅចូលរួមវេទិកា អរិយធម៌អាស៊ីលើកទី១ នៅទីក្រុងប៉េកាំង គឺចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែឧសភា ឆ្នាំ២០១៩។

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី យាងទៅចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ នៅទីក្រុង​ប៉េកាំង ចំថ្ងៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះអង្គចាប់ពីថ្ងៃទី១៣ ដល់ទី១៥ ខែឧសភានេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ