លោកស្រី កែវ ច័ន្ទបូរណ៍៖ ប្រទេស​កម្ពុជា​ត្រូវការ​ពលរដ្ឋ​ខ្លាំង​

លោកស្រី កែវ ច័ន្ទបូរណ៍ ក្នុងកិច្ចប្រជុំមួយកាលពីឆ្នាំ២០១៨។ រូបភាព​៖ ហ្វេសប៊ុក Chanbo Keo

លោកស្រី កែវ ច័ន្ទបូរណ៍ អ្នកនិពន្ធខ្មែរល្បីឈ្មោះមួយរូបដែលកំពុងរស់នៅក្រៅប្រទេស បានលើកឡើងថា ប្រទេសកម្ពុជាត្រូវការប្រជាពលរដ្ឋមានសមត្ថភាពខ្លាំងបន្ថែមទៀត ទើបអាចរីកចម្រើនបាន ដោយមិនអាចផ្អែកតែលើមេដឹកនាំម្នាក់នោះទេ។​

នៅក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី កាលពីល្ងាចថ្ងៃអង្គារម្សិលមិញ លោកស្រី កែវ ច័ន្ទបូរណ៍ ដែលបច្ចុប្បន្នរស់នៅសហរដ្ឋអាមេរិកលើកឡើងថា កម្ពុជាត្រូវការអ្នកប្រាជ្ញបញ្ញាវន្តបន្ថែម ហើយចូលរួមទាំងអស់គ្នាក្នុងការអភិវឌ្ឍសង្គម។​

លោកស្រី កែវ ច័ន្ទបូរណ៍៖ «ប្រទេសខ្មែរត្រូវសំបូរអ្នកប្រាជ្ញ ត្រូវសំបូរអ្នកខ្លាំង ប្រទេសដែលខ្លាំងគឺត្រូវមានពលរដ្ឋខ្លាំង មិនមែនមេដឹកនាំខ្លាំងម្នាក់ឯងហើយយើងឈរបានជាប្រទេសខ្លាំងទេ។ យើងត្រូវមានពលរដ្ឋដែលខ្លាំង ហើយពលរដ្ឋដែលខ្លាំង មានអ្នកខ្លះខ្លាំងមិនដូចយើង ខ្លាំងខុសពីយើង។ ផ្ទះមួយមានសសរកន្លោងល្អ ប៉ុន្តែ ត្រូវពឹងសសរដទៃទៀត»។​

មេដឹកនាំកម្ពុជាបច្ចុប្បន្នគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់លើកឡើងថា មានតែរូបលោកម្នាក់គត់ដែលអាចគ្រប់គ្រងទៅលើមន្ត្រីស៊ីវិល និងកងកម្លាំង ហើយថា បើអស់ពីរូបលោកទៅ អាចនឹងមានសង្គ្រាមកើតឡើង។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា លោកត្រូវធ្វើជានាយករដ្ឋមន្ត្រីដល់២០២៨ ឬ២០៣០ ដើម្បីកម្ចាត់ក្រុមផ្សេងដែលលោកហៅថា ក្រុមក្បត់ជាតិឱ្យអស់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ