គោឧសភរាជបរិភោគ«ពោត សណ្តែក និងស្រូវ»ច្រើនជាងគេ

ព្រះរាជពិធីច្រត់ព្រះនង្គ័ល​រៀបចំ​នៅទីព្រះស្រែ (កីឡដ្ឋានគិរីវង់សុខសែនជ័យ) នៅក្នុងភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ កាលពីពេលកន្លងទៅ។ រូបភាព៖ ហួត វុទ្ធី

គោឧសភរាជបរិភោគ ពោត សណ្តែក និង ស្រូវ ច្រើនជាងគេ ដែលបង្ហាញថា ដំណាំប្រភេទនេះ ទទួលបានផលច្រើននៅក្នុងឆ្នាំនេះ។

នៅក្នុងពិធីភ្ជួររាស់នៃពិធីច្រត់ព្រះនង្គ័លនៅព្រឹកនេះនៅទីរួមខេត្តតាកែវ មានការរៀបចំ ស្រូវ​ ពោត​ សណ្តែក​ ល្ង​ ទឹក​ ស្រា ​និងស្មៅ សម្រាប់គោឧសភរាជ។ ជាលទ្ធផលបង្ហាញថា គោបរិភោគ ពោត ៩០ភាគរយ សណ្តែក៨៥ភាគរយ និងស្រូវ ៨៥ភាគរយ។​

ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ​រៀបចំ​នៅទីព្រះស្រែ (កីឡដ្ឋានគិរីវង់សុខសែនជ័យ) នៅក្នុងភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ពិធីនេះប្រារព្ធក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ