យោធា​មីយ៉ាន់ម៉ា​រង​ការ​ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​

លោកស្រី អង់សាន ស៊ូជី និងប្រមុខកងទ័ពមីយ៉ាន់ម៉ា​ឧត្តមសេនី លោក Min Aung Hlaing (រូបភាព៖ EPA/ scmp)

អង្គការលើកលែងទោសអន្តរជាតិ បានបង្ហាញរបាយការណ៍មួយហើយចោទប្រកាន់ថា យោធារបស់មីយ៉ាន់ម៉ា បានព្រឹត្តបទឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងលើជនជាតិភាគតិចនៅក្នុងរដ្ឋរ៉ាក់ឃីន លើជនជាតិរ៉ូហ៊ីងយ៉ា។​

របាយការណ៍ចេញផ្សាយកាលពីថ្ងៃទី២៩ ខែឧសភា បង្ហាញថា អង្គការនេះចោទប្រកាន់យោធាមីយ៉ាន់ម៉ា ថា សម្លាប់ជនជាតិភាគតិចទាំងនោះដោយមិនកាត់ក្តី ធ្វើទារុណកម្មលើគ្រប់រូបភាព។​

តាំងពីចុងឆ្នាំ២០១៧មក ពេលដែលពួកយោធាមីយ៉ាន់ម៉ាបើកការវាយប្រហារលើជនជាតិភាគតិចរ៉ូហ៊ីយ៉ា នៅក្នុងរដ្ឋរ៉ាឃីន បណ្តាលឱ្យជនជាតិនេះប្រមាណ ៧០០ ០០០នាក់ រត់គេចចេញពីប្រទេសនេះទៅកាន់ប្រទេសបង់ក្លាដេស។ ក្នុងអំឡុងពេលនោះ មានការចោទថា យោធាចង់សម្លាប់ផ្តាច់ពូជ ដុតលំនៅស្ថាន រំលោភផ្លូវភេទ ធ្វើទារុណកម្ម និងសម្លាប់ដោយមិនឆ្លងកាត់សវនាការលើអ្នកដែលចាប់បាន។​

ទោះយ៉ាងណា ការចោទប្រកាន់ទាំងនេះត្រូវបានពួកយោធាច្រានចោល ដោយបញ្ជាក់ថា អ្វីដែលពួកគេធ្វើដើម្បីទប់ស្តាត់ហិង្សាតែប៉ុណ្ណោះ។​

បញ្ហាហិង្សាជាមួយជនជាតិភាគតិចនេះ លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំមីយ៉ាន់ម៉ា បានថ្លែងប្រាប់សហគមន៍អន្តរជាតិក្រោយពេលកើតហេតុភ្លាមៗថា រដ្ឋាភិបាលកំពុងតែប្រឹងប្រែងដោះស្រាយ ហើយសូមឱ្យផ្តល់ពេលសមស្របមួយដើម្បីដោះស្រាយបញ្ហាទាំងនេះ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ