កូនប្រុសពៅលោក កែម ឡី កើតជំងឺអូទីស្សឹម​

អ្នកស្រី បូ រចនា និង កូនប្រុស កែម វីរបុត្រ (រូបថត៖ ហ្វេសប៊ុក អ្នកស្រី បូ រចនាបង្ហោះថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៩)


កូនប្រុសពៅលោក កែម ឡី ដែលកើតក្រោយពេលឪពុករងការបាញ់សម្លាប់នោះ កើតជំងឺអូទីស្សឹម គឺជាប្រភេទជំងឺធ្វើឱ្យកុមារលូតលាស់ខួរក្បាលយឺត មានអាការៈមិននិយាយស្តី និងមានការភ័យខ្លាចច្រើន។

នៅក្នុងវេទិកាវិទ្យុអាស៊ីសេរីកាលពីយប់មិញអ្នកស្រី បូ រចនា ​ភរិយាលោក កែម ឡី ដែលកំពុងរស់នៅប្រទេសអូស្ត្រាលី លើកឡើងថា កូនប្រុសរបស់អ្នកស្រី ឈ្មោះ កែមឡី វីរបុត្រ មានអាការៈប្លែកដោយមិនសូវនិយាយស្តីទើបអ្នកស្រីនាំទៅពិគ្រោះយោបល់ជាមួយពេទ្យជំនាញ។ អ្នកស្រី បញ្ជាក់ថា ពេទ្យប្រាប់ថាកូនគាត់មានជំងឺអូទីស្សឹម ហើយពេលនេះ កំពុងព្យាបាល។​

ប្រសាសន៍អ្នកស្រី បូ រចនា អំពីជំងឺរបស់កូនប្រុសពៅ។

លោក កែម ឡី មានកូនប្រុស៤នាក់ កាលពីឆ្នាំ២០១៦ ហើយពេលនោះភរិយាលោកពរពោះកូនម្នាក់ទៀត ជាពេលដែលលោកត្រូវឃាតករបាញ់សម្លាប់នៅថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៦។ ក្រោយ​មក​ភរិយាលោក កែម ឡី ភៀសខ្លួនទៅប្រទេសថៃ ហើយសម្រាលបានកូនប្រុសម្នាក់ទៀតនៅទីនោះឈ្មោះ កែមឡី វីរបុត្រ។​

ក្រោយពេលពិគ្រោះជាមួយគ្រូពេទ្យមានការសង្ស័យថា មកពីអ្នកស្រីប៉ះពាល់ផ្លូវចិត្តខ្លាំងពេលពរពោះ ដោយសារហេតុការណ៍គេបាញ់សម្លាប់ស្វាមី៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ