ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវទៅសាធារណជនឱ្យប្រុងប្រយ័ត្នពីអាកាសធាតុ ពិសេសខេត្តជាប់មាត់សមុទ្រ ដោយសារតែកម្ពុជាកំពុងទទួលរងឥទ្ធិពលកូនព្យុះម៉ាន់ បង្កឱ្យមានភ្លៀងធ្លាក់ច្រើន លាយខ្យល់បក់ខ្លាំង និងផ្គររន្ទះ។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី៣ ខែកក្កដានេះ ឲ្យដឹងថា ឥទ្ធិពលនៃកូនព្យុះទី៤ ឈ្មោះម៉ាន់ បានធ្វើឱ្យប្រទេសកម្ពុជាមានភ្លៀងធ្លាក់ច្រើន ពិសេសនៅខេត្តជាប់មាត់សមុទ្រ ដែលបង្កមានខ្យល់បក់ខ្លាំង និងរលកសមុទ្រធំផងដែរ។
ក្រសួងបញ្ជាក់ថា ព្យុះនេះចាប់ផ្តើមពីថ្ងៃទី៥ ខែកក្កដា ប៉ុន្តែ មិនទាន់បានបញ្ជាក់ថា កម្លាំងព្យុះនេះបញ្ចប់នៅពេលណាទេ។
ករណីនេះ ក្រសួងបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ ចៀសវាងនូវបណ្តាបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតឡើងជាយថាហេតុ៕