តុលាការកោះហៅវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យកុមារជាតិពីររូបចូលបំភ្លឺ

មន្ទីរពេទ្យកុមារជាតិ។ រូបភាព៖ ហួត វុទ្ធី

ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញកោះហៅគ្រូពេទ្យនៅមន្ទីរពេទ្យកុមារជាតិពីររូបឱ្យចូលបំភ្លឺ ក្រោមបទចោទធ្វេសប្រហែសបណ្ដាលឱ្យកុមារស្លាប់ ដែលប្ដឹងដោយឈ្មោះ ហៃ ឡុង និងចោម ស្រីពៅ។

ក្នុងដីកាកោះចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញលោក អ៊ុំ សុភក្ដិ បង្គាប់ឱ្យនាយកមន្ទីរពេទ្យកុមារជាតិ លោក ញឹម អង្គាបុស្ស និងវេជ្ជបណ្ឌិត លោក សរ ច័ន្ទចិត្រា ចូលបំភ្លឺ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ ។

នាយកមន្ទីរពេទ្យកុមារជាតិ លោក ញឹម អង្គាបុស្ស ច្រានចោលការចោទប្រកាន់នេះ។ 

លោក ថា៖ «បុគ្គលិកខ្ញុំ ជួយតាំងពីម៉ោង ៧ រហូតដល់ម៉ោង ៥ កន្លះភ្លឺ។ ករណីក្មេងស្លាប់ វាមានជំងឺពីរចូលគ្នាទៀត ជំងឺគ្រុនឈាមផង កង្វះចំណីអាហារផង EV71 ។ គ្រាន់តែជំងឺគ្រុនឈាម និងជំងឺ EV71 ហ្នឹង ដែលជាជំងឺពីរបូកចូល វាធ្ងន់សម្រាប់ក្មេងក្រោម ១ ឆ្នាំ ៤ ខែហ្នឹង ព្រោះ EV71 វាធ្វើឱ្យខូចសួត ហើយនិងបេះដូង។ ខាងខ្ញុំបកស្រាយប្រាប់គាត់រួចហើយការងារហ្នឹង។ គាត់ទាមទារឱ្យមន្ទីរពេទ្យសង ៣២០០០ដុល្លារ តើមន្ទីរពេទ្យខុសអី»។

លោកបន្តថា នៅថ្ងៃទី១៧ ខែកក្កដា ខាងមុខ លោកនឹងទៅបំភ្លឺតាមដីកាកោះរបស់តុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ