លោកនាយករដ្ឋមន្ត្រីទៅព្យាបាលជំងឺនៅសិង្ហបុរី

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ រូបលោកបង្ហោះភ្ជាប់ជាមួយសារថា ទៅព្យាបាលជំងឺនៅសិង្ហបុរី(រូបពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លុបចោលគម្រោងការងារមួយចំនួននៅសប្តាហ៍ក្រោយដោយសារត្រូវទៅពិនិត្យ និងព្យាបាលជំងឺនៅប្រទេសសិង្ហបុរី។​

តាមសារនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា លោកមានបញ្ហាគ្រេចស្មា ហើយគ្រូពេទ្យនៅសិង្ហបុរីតម្រូវឱ្យទៅ ទើបលុបការណាត់ជួបមួយចំនួន។

លោក ហ៊ុន សែន៖ «ដោយសារមានបញ្ហាគ្រេចស្មាខាងស្តាំ និងដោយគ្រូពេទ្យតម្រូវឱ្យខ្ញុំទៅឱ្យគ្រូពេទ្យសិង្ហបូរីពិនិត្យ និងព្យាបាល។ ខ្ញុំសូមអធ្យាស្រ័យពីសំណាក់មិត្តភក្តិទាំងបរទេស ទាំងខ្មែរ ដែលត្រូវជួបខ្ញុំនៅសប្តាហ៍ក្រោយនេះ ដែលខ្ញុំត្រូវលុបចោលនូវជំនួបនោះ។»

លោកនាយករដ្ឋមន្ត្រីមិនបានបញ្ជាក់ថា​ លោកត្រូវចេញទៅពេទ្យថ្ងៃណា និងត្រលប់មកកម្ពុជាវិញថ្ងៃណានោះទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ