ពេទ្យហាមនាយករដ្ឋមន្ត្រីហាត់ប្រាណគ្រប់ទម្រង់មួយរយៈ

ក្រុមគ្រូពេទ្យជំនាញណែនាំឱ្យនាយករដ្ឋមន្ត្រីផ្អាកហាត់ប្រាណតាមទម្រង់ផ្សេងៗមួយរយៈ ដោយសារតែបញ្ហាជំងឺគ្រេចស្មារបស់លោកមិនទាន់ជាសះស្បើយ។​

តាមសារដែលសរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ពេលនេះ លោកមិនអាចហាត់ប្រាណបានដូចពេលមុនៗទៀតនោះទេ។​

លោកហ៊ុនសែន៖ «តើទៅណាទៀតខ្ញុំ? ពេលមុន បន្ទាប់ពីធ្វើការរួចហើយមានកម្មវិធីហាត់ប្រាណតាមរបៀបជាច្រើន ដូចជា រត់លើម៉ាស៊ីនជិះកង់ ដើរតាមធម្មជាតិលើស១មុឺនជំហាន។ ថ្ងៃសៅរិ៍អាទិត្យមានកម្មវិធីវាយកូនគោលគួរឱ្យសប្បាយខ្លាំងណាស់។ ពេលនេះអ្វីៗត្រូវបញ្ចប់មួយរយ:តាមបញ្ជារបស់គ្រូពេទ្យ។ គិតរៀនច្រៀងដែលពេទ្យមិនហាមតែសំឡេងយើងមិន
ពីរោះ សល់ម្យ៉ាងគត់គឺថតរូបបង្ហោះ Facebook ។»

កាលពីចុងសប្តាហ៍មុន ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសលុបការណាត់ជួបមួយចំនួនដោយសារលោកត្រូវទៅព្យាបាលជំងឺគ្រេចស្មានៅក្នុងប្រទេសសិង្ហបុរី។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ