រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយចំនួន ៤,៦លានដុល្លារ សម្រាប់អនុវត្តគម្រោង កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការជួសជុលផ្លូវថ្នល់។
ក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារនៅព្រឹកនេះ ភាគីជប៉ុនផ្តល់ជំនួយ៥០០លានយ៉េន ស្មើនឹង ៤,៦លានដុល្លារ។ គម្រោងនេះសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ផ្តោតលើការជួសជុលផ្លូវថ្នល់នៅកម្ពុជា។
នៅក្នុងឆ្នាំ២០១៩នេះ ជប៉ុនបានផ្តល់ជំនួយដល់កម្ពុជាចំនួន៣លើកហើយ គឺលើកទី១នៅថ្ងៃទី២០ ខែកុម្ភៈ ចំនួន៤៣,៣៦លានដុល្លារ លើកទី២ នៅថ្ងៃទី៣១ ខែឧសភា ចំនួន៤,៨លានដុល្លារ និងលើកទី៣ នៅថ្ងៃនេះ ចំនួន៤,៦លានដុល្លារ។