នាយករដ្ឋមន្ត្រីលើកឡើងក្តីកង្វល់ផ្នែកកសិកម្មប្រាប់អង្គការIFAD

ស្ថានភាពស្រូវដែលរងផលប៉ះពាល់ដោយសារគ្មានទឹកគ្រប់គ្រាន់ នៅស្រុកថ្មគោល ខេត្តបាត់ដំបង ក្នុងខែកក្កដា ឆ្នា២០១៩នេះ។ រូបភាព៖ ផ្ដល់ឱ្យ

លោកនាយករដ្ឋមន្ត្រីលើកឡើងពីកង្វល់ក្នុងវិស័យកសិកម្មប្រាប់ទៅអង្គការមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម(IFAD) ហើយស្នើអង្គការនេះ ជួយចែករំលែកបទពិសោធន៍ដើម្បីដោះស្រាយឱ្យប្រជាជនកម្ពុជា។

នៅក្នុងជំនួបជាមួយប្រធានអង្គការIFADកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លើកឡើងថា កម្ពុជាមានក្តីកង្វល់ក្នុងវិស័យកសិកម្មពីរចំណុចគឺ ផលិតកម្ម និង បរិមាណនាំចេញទៅកាន់គោលដៅ។ លោកលើកឡើងថា កម្ពុជាធ្លាប់មានគម្រោងនាំចេញអង្ករ១លានតោន ប៉ុន្តែថា សម្រេចបានតែ៥០ភាគរយប៉ុណ្ណោះ។

ប្រធានអង្គការIFAD ​ លោក Gilbert Houngbo និង លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជួបគ្នាថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០១៩ នៅវិមានសន្តិភាព(រូបពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

ក្រៅពីក្តីកង្វល់ធំនេះ លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងក្តីកង្វល់ដទៃទៀតដូចជា ពលរដ្ឋកើនឡើងខ្វះដីដាំដុះ និង បញ្ហាប្រែប្រួលអាកាសធាតុ ដោយកម្តៅឡើងរហូតដល់៤២អង្សារអាចបំផ្លាញដល់ដំណាំកសិកម្ម។​

របាយការណ៍ក្រសួងកសិកម្មបង្ហាញថា គិតត្រឹមចុងខែកក្កដានេះ ខេត្តដែលរាំងស្ងួតជាងគេមានផ្នែកខ្លះនៃខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃុំ ស្វាយរៀង និងព្រៃវែង ដែលរងផលប៉ះពាល់ស្រូវប្រហែល១៥ម៉ឺនហិកតា៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ