អ្នក​ជំនាញ​ព្រមាន​ពី​ការ​បាត់បង់ព្រៃ និង​សាង​សង់​ទំនប់​កាត់​ទន្លេ

រូបភាពទន្លេមេគង្គកន្លែងខ្វះគោក(រូបភាពពី National Geographic)

អ្នកជំនាញលើកឡើងថា ករណីបាត់បង់ព្រៃឈើនៅជុំវិញបឹងទន្លេសាប និង ការសាងសង់ទំនប់វារីអគ្គិសនីកាត់ទន្លេមេគង្គ ប្រឈមការខ្វះទឹកធ្វើកសិកម្ម និងការនេសាទមិនគ្រប់គ្រាន់សម្រាប់ប្រជាជនក្នុងតំបន់បរិភោគ។

នៅក្នុងអត្ថបទស្រាវជ្រាវមួយរបស់National Geographic ចេញផ្សាយកាលពីថ្ងៃទី១ខែសីហា បង្ហាញថា  ការសាងសង់ទំនប់វារីអគ្គិសនីកាត់ទន្លេ និងការបាត់បង់ព្រៃឈើ បង្កជាភាពរាំងស្ងួតខ្វះទឹក។​

អ្នកជំនាញបញ្ជាក់ថា ភាពរាំងស្ងួតនេះប៉ះពាល់ខ្លាំងជាងកាលពីឆ្នាំ២០១៦ទៅទៀត ស្របពេលដែលភាពរាំងស្ងួតដោយសារភ្លើងឆេះព្រៃនៅជុំវិញបឹងទន្លេសាបក្នុងប្រទេសកម្ពុជា​ ហើយប៉ះពាល់ខ្លាំងដល់ការដាំដំណាំ និងនេសាទ។​

នាយកកម្មវិធីប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌល Stimson  ថ្លែងថា បើសិនជាទំនប់វារីអគ្គិសនីនៅតែធ្វើតាមគម្រោងរបស់ប្រទេសនានា នឹងធ្វើឱ្យទន្លេមេគង្គមិនអាចដំណើរធ្វើជាប្រភពនាំទឹកទៀតបានទេ។​

ទន្លេមេគង្គហូរចេញពីចំណុចខ្ពង់រាបទីបេប្រទេសចិន កាត់ប្រទេស មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និង វៀតណាម។ ទន្លេនេះ ដើរតួនាទីជាប្រភពទឹក និងកន្លែងនេសាទដែលអាចចិញ្ចឹមមនុស្សជាង៦០លាននាក់។​

ប្រទេសចិនដំណើរសាងសង់ទំនប់វារីអគ្គិសនីចំនួន១១កាត់ទន្លេមេគង្គ។ នៅពេលដែលចិនត្រូវការបិទទំនប់ទឹកដើម្បីត្រូវការកម្លាំងទឹក នឹងធ្វើឱ្យប៉ះពាល់ឬ ខ្វះខាតទឹកប្រើប្រាស់សម្រាប់ប្រទេសនៅខ្សែទឹកខាងក្រោមទៀត។​

ទំនប់វារីអគ្គិសនីរបស់ចិននៅទន្លេឡានឆាង ឬ មេគង្គលើ កសាងហើយកាលពីឆ្នាំ២០០៧(រូបពី Research Gate )

របាយការណ៍បង្ហាញទៀតថា ឡាវជាប្រទេសក្រីក្រមួយក្នុងតំបន់ ហើយមានផែនការធ្វើខ្លួនឱ្យក្លាយជាអាងអគ្គិសនីតាមរយៈការបង្កើតទំនប់ផលិតអគ្គិសនីលក់ឱ្យប្រទេសនានានៅអាស៊ីអាគ្នេយ៍។​ ​ ប៉ុន្តែពេលនេះ ឡាវសម្រេចបិទដំណើរការទំនប់វារីអគ្គិសនី៥០ដែលកសាងហើយ និងបិទការដ្ឋានកំពុងសាងសង់ទំបន់វារីអគ្គិសនីជាង៥០កន្លែងផ្សេងទៀត ដោយសារខ្វះទឹក។​

ភាគច្រើនទំនប់វារីអគ្គិសនីរបស់ឡាវដែលជួបបញ្ហាទាំងនេះ ទទួលបានទឹកតាមដៃទន្លេដែលបែងចែកចេញពីទន្លេមេគង្គ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ