លោក ប៉ា ចន្ទរឿន៖ធនធានមនុស្សគ្មានសីលធម៌ជាបន្ទុករបស់សង្គម

លោក ប៉ា ចន្ទរឿន អ្នកស្រាវជ្រាវប្រឹក្សាយោបល់ឯករាជ្យ (ហួត វុទ្ធី)

អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម​លើកឡើងថា ធនធានមនុស្សចូលបម្រើការងារនៅតាមវិស័យនានា ដែលមិនមានសីលធម៌គឺមិនបានជួយឱ្យសង្គមរីកចម្រើនទេ ហើយផ្ទុយទៅវិញជាបន្ទុកបង្កគ្រោះថ្នាក់។​

នៅក្នុងកិច្ចពិភាក្សាមួយរៀបចំដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាកាលពីម្សិលមិញ​ លោក ប៉ា ចន្ទរឿន លើកឡើងថា សង្គមនឹងមានគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរនៅពេលសមាជិកនៃសង្គមនោះកាន់តែច្រើនមិនមានសីលធម៌។​

លោក ប៉ា ចន្ទរឿន ស្នើឱ្យមានការពង្រឹងសីលធម៌នៅក្នុងកម្មវិធីអប់រំ ហើយថា បើសិស្សណាដែលប្រឡងធ្លាក់សីលធម៌មិនត្រូវអនុញ្ញាតឱ្យជាប់ទេ ទោះសិស្សនោះចេះមុខវិជ្ជាផ្សេងៗទៀតក៏ដោយ។​

លោក​ប៉ា ចន្ទរឿន​៖«មុននឹងឱ្យសិស្សចប់ឌីផ្លូម ចប់បាក់ឌុប គ្រឹះស្ថានមធ្យមសិក្សា បឋមភូមិ ឬទុតិយកភូមិហ្នឹង ត្រូវតម្រូវឱ្យប្រឡងមុខវិជ្ជាសីលធម៌។ បើពួកគាត់ធ្លាក់សីលធម៌មិនបាច់ឱ្យពូកគាត់ជាប់ទេ ព្រោះធនធានណាដែលបង្កើតឡើងដោយមិនមានសីលធម៌នឹងក្លាយជាបន្ទុកបន្ថែមសម្រាប់សង្គម។​»

លោក ប៉ា ចន្ទរឿន ឱ្យដឹងទៀតថា ពេលនេះ លោកកំពុងតែសិក្សាស្រាវជ្រាវក្រមសិលធម៌លើអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ហើយលទ្ធផលបឋមបង្ហាញថា ៧០ភាគរយសីលធម៌ធ្លាក់ចុះ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ