សមាគមអ្នកចិញ្ចឹមសត្វផ្តល់ម៉ាស៊ីនសម្លាប់មេរោគដល់សត្តឃាតដ្ឋាន

ម៉ាស៊ីនថ្នាំសម្លាប់មេរោគសម្រាប់ប្រើនៅសត្តឃាតដ្ឋាន ថតនៅថ្ងៃទី១០ខែសីហា ឆ្នាំ២០១៩(រូបពីសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា)

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ផ្តល់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគចំនួន១០ដល់សត្តឃាតដ្ឋាន នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីពង្រឹងទប់ស្កាត់ការឆ្លងរាលដាលមេរោគប៉េស្តជ្រូកអាហ្វ្រិកដែលកំពុងកើតមាន។​

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ ឱ្យដឹងថា ពិធីប្រគល់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគនៅកន្លែងសត្តឃាតដ្ឋាន នឹងធ្វើឡើងនៅថ្ងៃស្អែកនេះ។​ លោកបន្តថា ម៉ាស៊ីនចំនួន១០នោះ ចែកទៅក្រុងតាខ្មៅខេត្តកណ្តាល១ និង ៩ផ្សេងទៀតចែកនៅតាមសត្តឃាតដ្ឋាននៅក្នុងរាជធានីភ្នំពេញ។​

លោក ស្រ៊ុន ពៅ បន្តថា បន្ទាប់ពីការចែកម៉ាស៊ីនបាញ់ថ្នាំនេះ លោកនឹងទៅពិនិត្យបន្តដើម្បីជំរុញឱ្យម្ចាស់សត្តឃាតដ្ឋានទាំងនោះអនុវត្តន៍តាមការណែនាំដើម្បីកម្ចាត់មេរោគ។​

 កាលពីចុងខែកក្កដា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋទទួលទានសាច់ជ្រូកធម្មតាវិញឈប់ភ័យខ្លាច ដោយលោកបញ្ជាក់ថា សាច់ជ្រូកដែលលក់នៅលើទីផ្សារមានការត្រួតពិនិត្យត្រឹមត្រូវមិនមានមេរោគទេ។ ក្រោយការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី​មានមន្ត្រីនៅតាមក្រសួងស្ថាប័នផ្សេងក៏បានរៀបចំធ្វើពិធីបរិភោគសាច់ជ្រូក ហើយថតរូបផ្សព្វផ្សាយភ្ជាប់ជាមួយសារលើកទឹកចិត្តឱ្យពលរដ្ឋទទួលទានសាច់ជ្រូកឡើងវិញ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ