វៀតណាមនិងចិនបង្កើនសព្វាវុធពង្រឹងការហ្វឹកហាត់កងទ័ពដូចគ្នា

ការដាក់តាំងបង្ហាញអាវុធនុយក្លេអ៊ែរបស់ចិន (ប្រភពរូប៖ The Prophecy.blog)

កងទ័ពជើងទឹករបស់វៀតណាមលើកឡើងពីកត្តាចាំបាច់ដែលត្រូវពង្រឹងជំនាញកងទ័ព និងបង្កើនសព្វាវុធទំនើបៗបន្ថែមច្រើនទៀត ដោយលើកហេតុផលថា ដើម្បីត្រៀមដោះស្រាយការគំរាមកំហែងកំពុងមានភាពស្មុគស្មាញពីរដ្ឋអំណាចិនប៉េកាំង។​

តាមការចុះផ្សាយរបស់Vietnam News កាលពីថ្ងៃទី៦ខែសីហាបញ្ជាក់ថា វៀតណាមកំពុងមានការគំរាមកំហែងយ៉ាងស្មុគស្មាញ ដែលតម្រូវឱ្យកងទ័ពជើងទឹកត្រូវចេញមុខក្នុងការការពារដែនអធិបតេយ្យ និងសន្តិសុខប្រទេសជាតិ។​

សមាជិកបក្សកុម្មនីស្តវៀតណាម​លោក Pham Van Vungថ្លែងថា ករណីដែលកំពុងប្រឈមទាំងនេះហើយ ដែលតម្រូវឱ្យកងទ័ពជើងទឹកត្រូវបង្កើនការហ្វឹកហាត់ និង ទិញអាវុធថ្មីៗទំនើបបន្ថែមទៀត។​ លោក បានលើកឡើងពីករណីនាវាចម្លាំងរបស់វៀតណាម​ លិចកាលពីខែមីនានោះថា គឺជាស្នាដៃរបស់ចិន។​

តាមការចុះផ្សាយរបស់ VOA ប្រចាំនៅតៃវ៉ាន់បញ្ជាក់ថា​នៅពេលថ្មីនេះ ចិនកំពុងតែអភិវឌ្ឍន៍ឆ្មាំសមុទ្រនៅក្បែរតំបន់Vanguard Bank នៅសមុទ្រចិនខាងត្បូង។​

ទោះយ៉ាងណាអ្នកជំនាញវិភាគពីនយោបាយវៀតណាម​ និងចិន បានលើកឡើងថា ទោះវៀតណាមខិតខំប្រឹងប្រែងយ៉ាងណាក៏ពិបាកឈានដល់ភាពស្មើគ្នាផ្នែកកងកម្លាំងជាមួយចិនដែរ។​

លោក  Murray Hiebert នាយកនៃកម្មវិធីអាស៊ីអាគ្នេយ៍នៅមជ្ឈមណ្ឌលស្ថិតិ និង ការសិក្សាជាអន្តរជាតិ លើកឡើងថា សកម្មភាពរបស់វៀតណាមនិងចិនគឺជាការបង្ហាញថា ពួកគេកំពុងតែខ្លាចគ្នាទៅវិញទៅមក។​

របាយការណ៍របស់ GlobalFirePower បង្ហាញថា បច្ចុប្បន្នវៀតណាមមាននាវាចម្បាំងចំនួន​៦៥ គ្រឿងក្នុងនោះមាននាវាមុជទឹកចំនួន៣ និងនាវាពិឃាតចំនួ៦គ្រឿង។​

សមាជិកបក្សកុម្មុយនីស្តវៀតណាមបញ្ជាក់ថា អាវុធទំនើបប្រភេទថ្មី ត្រូវបានរៀបចំបំពាក់យ៉ាងប្រុងប្រយ័ត្នរួចហើយកាលពីដើមខែនេះ។​

ប្រភពនៃរបាយការណ៍ដដែលក៏បានឱ្យដឹងទៀតថាចិនគឺជាប្រទេសមួយស្ថិតនៅក្នុងចំណោមប្រទេសដែលកំពុងមានឥទ្ធិពលខ្លាំងក្លាលើពិភពលោកខាងផ្នែកកងទ័ពជើងទឹកគឺចិនមាននាវាចម្បាំងចំនួន៧១៤គ្រឿង រួមទាំងនាវាមុជទឹក៧៦គ្រឿង នាវាពិឃាតផ្ទុកយន្តហោះ៣៣គ្រឿង។​

បើនិយាយពីជម្លោះនៅដែនសមុទ្រវិញគឺចិនអះអាងថា ជម្លោះរបស់ខ្លួនចំនួន៩០ភាគរយកើតមានជាមួយវៀតណាម។  កងទ័ពជើងទឹករបស់ចិនតែងតែបង្ហាញសញ្ញាប្រឈមមុខជាមួយវៀតណាម ដោយសារតែចិនកំពុងតែគ្រប់គ្រងលើកម្រងកោះ ប៉ារ៉ាសែល នៅសមុទ្រចិនខាងត្បូង ដែលទីតាំងនោះជាកន្លែងវៀតណាមអះអាងថា ជារបស់ខ្លួនដែរ។ ចំណែកប្រជាពលរដ្ឋវៀតណាមតែងតែប្រតិកម្មតវ៉ាជាញឹកញាប់ប្រឆាំងចិនករណីជម្លោះដែនអធិបតេយ្យភាពនេះ។​​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ