អាជ្ញាធរជាតិអប្សរាជួសជុលរហាត់ទឹកបន្សល់ពីសម័យ​សង្គម​រាស្ត្រនិយម

រហាត់ទឹកបុរាណបន្សល់តាំងពីសម័យសង្គមរាស្ត្រនិយម(រូបពីអាជ្ញាធរជាតិអប្សរា)

អាជ្ញាធរជាតិអប្សរាជួសជុលរហាត់ទឹកមួយដែលបន្សល់ទុកតាំងពីសម័យសង្គមរាស្ត្រនិយមក្នុងទសវត្សរ៍៦០ ដើម្បីប្រើប្រាស់ទាញយកទឹកស្រោចស្រពកូនឈើក្នុងសួនប្រាសាទតាកែវ ហើយក៏អាចទាក់ទាញភ្ញៀវទេសចរផងដែរ។

តាមការផ្សព្វផ្សាយរបស់អាជ្ញាធរជាតិអប្សរាឱ្យដឹងថា ការជួសជុលនេះមានការផ្តួចផ្តើមពីព្រះតេជគុណ តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទកោសានិងអាជ្ញាធរជាតិអប្សរា ដោយមានឧត្តម្ភថវិកាពីលោកស្រី សៀង ចាន់ហេង។​

រហាត់ទឹកនេះក៏ធ្លាប់បានជួសជុលដោយអ្នកជំនាញជប៉ុនសហការជាមួយអាជ្ញាធរសាលាសង្កាត់នគរធំសម្រាប់ប្រើប្រាស់ទាញយកទឹកស្រោចកូនឈើដែរប៉ុន្តែក្រោយមកក៏ខូចខាតវិញ សល់តែរូបរាងពុកផុយមិនអាចដំណើរការបាន។​​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ