Robert Mugabe ស្លាប់នៅក្នុងមន្ទីរពេទ្យប្រទេសសិង្ហបុរី

លោក​ Robert Mugabe នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៨(រូបពីរ៉យទ័រ)

អតីតមេដឹកនាំប្រទេសហ្ស៊ីមប៉ាវេនៅតំបន់អាហ្វ្រិក លោក រ៉ុប៉ឺត មូហ្គាបេ ទទួលមរណភាពនៅថ្ងៃសុក្រនេះ នៅក្នុងមន្ទីរពេទ្យនៃប្រទេសិង្ហបុរីជាកន្លែងដែលលោកសម្រាកព្យាបាលជំងឺ។​

អតីតមេដឹកនាំដែលកាន់តំណែងជាង៣០ឆ្នាំរូបនេះ ទទួលមរណភាពក្នុងអាយុ៩៥ឆ្នាំ។ សាច់ញាតិ និងក្រុមគ្រូពេទ្យមិនទាន់បានបញ្ជាក់ថា ការស្លាប់របស់មេដឹកនាំរូបនេះ ដោយសារជំងឺអ្វីនោះទេ។​

លោក រ៉ូប៉ឺត មូហ្គាបេ កាន់តំណែងជាង៣០ឆ្នាំ គឺលោកចូលកាន់តំណែងតាមរយៈការប្រើប្រាស់កម្លាំងតស៊ូបង្ក្រាបកម្លាំងបះបោរនៅក្នុងប្រទេស។

លោក ត្រូវបានកងទ័ពបង្ខំឱ្យចុះចេញពីតំណែងកាលពីឆ្នាំមុន​ នៅពេលដែលលោកមានផែនការចង់ប្រគល់តួនាទីជាមេដឹកនាំបក្ស និង មេដឹកនាំប្រទេសទៅឱ្យភរិយាទី២របស់លោកគឺលោកស្រី​Grace Ntombizodwa Mugabe។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ