ផ្លូវមួយចំនួននៅខេត្តក្រចេះលិច

កំណាត់ផ្លូវខេត្តលេខ៣៧៧ ស្រុកសំបូរ ខេត្តក្រចេះ លិចទឹកនៅថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៩(រូបពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ)

អាជ្ញាធរខេត្តក្រចេះជូនដំណឹងដល់សាធារណជន ជៀសវាងបើកបរនៅតាមផ្លូវមួយចំនួនដែលកំពុងជន់លិច អាចមានគ្រោះថ្នាក់កើតឡើង។​

តាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះឱ្យដឹងថា នៅព្រឹកថ្ងៃទី៧ខែកញ្ញានេះ កំណាត់ផ្លូវជាតិលេខ ៧៣ ឆ្លូង ក្រចេះ បានលិច៣ទីតាំងនៅក្នុងស្រុកចិត្របុរី។  ចំណុចនេះ អាជ្ញាធរណែនាំឱ្យធ្វើដំណើរវាងតាមផ្លូវជាតិលេខ៧ ស្នួល ក្រចេះវិញ។

សេចក្តីជូនដំណឹងឱ្យដឹងទៀតថា កំណាត់ផ្លូវខេត្តលេខ៣៧៧ ក្រចេះសំបូរ លិចនៅត្រង់ចំណុច ឃុំកំបុក ស្រុកចិត្របុរី  ឃុំសណ្តាន់ និងសំបូរ ស្រុកសំបូរ ។

អាជ្ញាធរអំបាវនាវឱ្យប្រជាពលរដ្ឋផ្អាកធ្វើដំណើរតាមផ្លូវទាំងនេះ ជៀសវាងគ្រោះថ្នាក់ផ្សេងៗអាចកើតមានឡើង ខណៈទំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គនៅតែបន្តឡើង​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ