អគ្គនាយកដ្ឋានពន្ធដាររំឭកម្ចាស់យានយន្តបង់ពន្ធឱ្យទាន់ពេល

លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ (រូបភាព៖ ហ្វេសប៊ុក KONG Vibol)

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រើនរំឭកដល់ម្ចាស់យានយន្តទាំងអស់ឱ្យបង់ពន្ធឱ្យបានមុនថ្ងៃទី៣០ខែវិច្ឆិកា បើមិនដូច្នោះទេត្រូវទទួលទោសទណ្ឌទៅតាមច្បាប់ស្តីពីសារពើពន្ធ។​

តាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលថ្ងៃទី៦ខែកញ្ញា បានរំឭកដល់ម្ចាស់យានយន្តទាំងអស់ទៅបង់ពន្ធនៅតាម​ធនាគារអេស៊ីលីដា ធនាគារកាណាឌីយ៉ា ធនាគារវឌ្ឍនៈ ធនាគារកម្ពុជាសាធារណៈ ធនាគារអេអ៊ិនហ្សិតរ៉ូយ៉ាល់ ឬ នៅតាមសាខាពន្ធដារ។  សេចក្តីដំណឹងរំឭកថា ការទៅបង់ពន្ធនេះមានពេលយ៉ាងយូរត្រឹមថ្ងៃទី៣០ខែវិច្ឆិកា។​

អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ទៀតថា អ្នកដែលបង់មិនទាន់ការកំណត់ទេ នឹងត្រូវទទួលទោសទណ្ឌដូចមានចែងក្នុងច្បាប់សារពើពន្ធ។ អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយអាជ្ញាធរក្នុងការត្រួតពិនិត្យការប្រមូលពន្ធនៅតាមផ្លូវនានា ក្រោយពេលផុតកំណត់នៃការប្រមូលពន្ធ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ