យុវជនឥណ្ឌូនេស៊ីតវ៉ាប្រឆាំងច្បាប់ហាមរួមភេទមុនរៀបការ

ប្រជាជនឥណ្ឌូនេស៊ី និង ក្រុមនិស្សិតគ្នាតវ៉ាទូទាំងប្រទេសប្រឆាំងនិងខ្លឹមសារសេចក្តីព្រាងច្បាប់គូស្នេហ៍មានទំនាក់ទំនងផ្លូវភេទក្រៅពីប្តីឬប្រពន្ធ ក្នុងកំឡុងខែកញ្ញា ២០១៩ នេះ

ប្រជាជនឥណ្ឌូនេស៊ីពិសេសក្រុមនិស្សិតជាយុវជនបាននាំគ្នាតវ៉ាទូទាំងប្រទេសនៅសប្តាហ៍នេះ ប្រឆាំងខ្លឹមសារសេចក្តីព្រាងក្រមព្រហ្មទណ្ឌថ្មី ពាក់ព័ន្ធការហាមរួមភេទក្រៅពីប្តីប្រពន្ធ ឬ ការរួមភេទមុនរៀបការ។​

នៅក្នុងខ្លឹមសារច្បាប់នោះបានកំណត់ថា គូស្នេហ៍មានទំនាក់ទំនងផ្លូវភេទក្រៅពីប្តីឬប្រពន្ធត្រូវជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ហើយចំពោះគូស្នេហ៍ដែលរួមរស់ជាមួយគ្នាមុនរៀបការត្រូវជាប់ពន្ធនាគាររយៈពេល៦ខែ។​ ករណីដាក់ទោសនេះ ត្រូវស្រាវជ្រាវតាមរយៈបណ្តឹងរបស់ប្រធានភូមិ ចំពោះបណ្តឹងដែលធ្វើឡើងដោយឪពុកម្តាយ ឬ កូនៗមិនទទួលយកទៅចាត់ការនោះទេ។

ក្រៅពីការដាក់ពិន័យចំពោះអ្នករួមភេទក្រៅចំណងផ្លូវច្បាប់នេះ ប្រជាជនឥណ្ឌូនេស៊ីក៏ព្រួយបារម្ភលើចំណុចផ្សេងៗទៀតដែរដូចជា ដាក់ទោសលើអ្នកប្រមាថប្រធានាធិបតី  រិគន់គ្រូបង្រៀនមនោគមវិទ្យាម៉ាក លេនីន ហើយក៏ដាក់ទោសដល់ស្ត្រីដែលរំលូតកូនធ្វើឡើងដោយមិនត្រឹមត្រូវតាមបច្ចេកទេសពេទ្យ។​

នៅប៉ុន្មានថ្ងៃនេះប្រជាជនឥណ្ឌូនេស៊ីរាប់ម៉ឺននាក់ចេញមុខតវ៉ាប្រឆាំងសេចក្តីព្រាងច្បាប់នេះ។ ការតវ៉ាក្លាយជាហិង្សា បាតុករចោលដុំថ្ម លើសមត្ថកិច្ច ចំណែកសមត្ថកិច្ចបាញ់គ្រាប់បែកផ្សែង  និងបាញ់ទឹកលើបាតុករ។ សេចក្តីព្រាងច្បាប់នេះត្រូវបានផ្អាកដំណើរការបណ្តោះអាសន្នដោយសារការតវ៉ា។​

អាជ្ញាធរមូលដ្ឋានបានផ្សព្វផ្សាយប្រាប់ប្រជាជនថា នោះគឺជាច្បាប់នៃការស់នៅ មិនស្ថិតនៅក្នុងក្រមព្រហ្មទណ្ឌ ដែលរួមបញ្ជូលទាំងច្បាប់សាសនាទេ។​

នៅក្នុងប្រទេសឥណ្ឌូនេស៊ីបច្ចុប្បន្នកំពុងតែប្រើប្រាស់ក្រមព្រហ្មទណ្ឌដែលរៀបចំឡើងដោយអាណានិគមន៍ហូឡង់តាំងពីឆ្នាំ១៩១៨ ហើយឥណ្ឌូនេស៊ីពិភាក្សាផ្លាស់ប្តូរចង់កែប្រែទាំងពីទសវត្ស១៩៤០ ក្រោយពេលទទួលបានឯករាជ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ