ជប៉ុនបញ្ជូនយានអវកាសទៅលំហអន្តរជាតិ

រ៉ុក្កែតប្រភេទ H-2B របស់ជប៉ុនបានហោះចេញពីកោះ Tanegashima ភាគខាងត្បូងនៃប្រទេសជប៉ុនក្នុងបេសកកម្មដឹកទំនិញទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិកាលពីឆ្នាំ ២០១៣ (រូបភាព៖ AFP / JIJI Press)

ជប៉ុនបញ្ជូនយានអវកា​សទៅស្ថានីយ៍លំហអន្តរជាតិនៅម៉ោង១រំលងអធ្រាត្រកាលពីយប់ថ្ងៃអង្គារឈានទៅថ្ងៃពុធនេះ  ក្រោយពេលប្រតិបត្តិការពន្យារពេល២សប្តាហ៍។

​តាមសេចក្តីថ្លែងការណ៍របស់ Mitsubishi  បញ្ជាក់ថា រ៉ុកែតH-2B ត្រូវបានជប៉ុនប្រើដើម្បីនាំយានអវកាស ទៅកាន់ស្ថានីយ៍លំហអន្តរជាតិ។​

ការបង្ហោះនេះចេញពីស្ថានីយ៍អវកាសជប៉ុនឈ្មោះមជ្ឈមណ្ឌល Tanegashima នៅភាគពាយព្យនៃប្រទេស។​ តាមសេចក្តីប្រកាសបញ្ជាក់ថា យានអវកាសនេះ និងផ្តាច់ចេញពីរ៉ុកែតមធ្យោបាយបញ្ជូនទៅនៅ១៥នាទីក្រោយបាញ់ចេញ។​

តាមគម្រោងជប៉ុនបាញ់យានអវកាសនេះ នៅថ្ងៃទី១១ខែកញ្ញា ប៉ុន្តែការពន្យារពេលរហូតដល់ថ្ងៃនេះ ដោយសារពាក់ព័ន្ធចំហេះអ៊ុកស៊ីសែន។

 យានអវកាសរបស់ជប៉ុននេះអាចផ្ទុកទម្ងន់បាន៥,៣ តោន សម្រាប់អ្នកស្រាវជ្រាវនៅលើនោះគឺមានអាហារស្រស់ ទឹក ឧបករណ៍ផ្ទុកថាមពល សម្រាប់ស្រាវជ្រាវផ្សេងៗទៀត។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ