ទីក្រុងហាណូយទទួលបានភ្ញៀវទេសចរជិត៥លាននាក់កើនជាង១០ភាគរយ

ភ្ញៀវទេសចរបរទេសជិះទូកលេងនៅក្នុងតំបន់ទេសចរណ៍នៃប្រទេសវៀតណាម(រូបពីVietnamnet.com)

ទីក្រុងហាណូយជារដ្ឋធានីរបស់វៀតណាម​ក្នុងរយៈពេល៩ខែឆ្នាំ២០១៩នេះ ទទួលបានភ្ញៀវទេសចរបរទេសជិត៥លាននាក់ កើនឡើងជាង១០ភាគរយហើយបានជួយបង្កើតការងារឱ្យប្រជាជននៃប្រទេសនេះក៏កើនឡើងដែរ។​

របាយការណ៍ក្រសួងទេសចរណ៍របស់វៀតណាម​ចេញផ្សាយកាលពីថ្ងៃទី២៤ខែកញ្ញាបង្ហាញថា ក្នុងរយៈពេល៩ខែនេះ រដ្ឋធានីហាណូយ ទទួលបានភ្ញៀវទេសចរបរទេសចំនួន​៤លាន៧សែននាក់ កើនឡើង១០,១ភាគរយ។​

របាយការណ៍ក្រសួងទេសចរណ៍បញ្ជាក់ទៀតថា ក្នុងរយៈពេលនេះ បើគិតទាំងភ្ញៀវជាតិផងក្នុងរដ្ឋធានីហូជីមិញទទួលបានភ្ញៀវទេសចរចំនួន​២១,៥លាននាក់។​

រដ្ឋាភិបាលវៀតណា​មទទួលបានចំណូលពីភ្ញៀវទេសចរនៅក្នុងរាជធានីនេះមានចំនួន​៣,២ ប៊ីលានដុល្លារ កើន៣០,៩ភាគរយ និង សម្រេចផែនការប្រចាំឆ្នាំបាន៧២ភាគរយ។​

របាយការណ៍ពីក្រុមសណ្ឋគារដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានវៀតណាម បញ្ជាក់ថា ភ្ញៀវទេសចរបរទេសដែលទស្សនាក្នុងរដ្ឋធានីហូជីមិញច្រើនជាងគេមាន មកពីកូរ៉េខាងត្បូង ចិន និងជប៉ុន។​

រដ្ឋធានីហាណូយត្រូវបានជ្រើសរើសផ្តល់ពានរង្វាន់ដោយពានរង្វាន់ពិភពលោកនៃការធ្វើដំណើរ(WTA) ដែលកំណត់ថា ជាគោលដៅរបស់អ្នកទេសចរ។​

នៅឆ្នាំ២០១៩នេះ ហាណូយទទួលបានចំណាត់ថ្នាក់ល្អៗលើវិស័យទេសចរណ៍បន្តបន្ទាប់ដូចជា ក្រុមហ៊ុនជប៉ុន​ All Nippon Airway ចាត់ចំណាត់ថ្នាក់ហាណូយក្នុងចំណាត់ថ្នាក់លេខ២៦ក្នុងចំណោមរដ្ឋធានីទូទាំងអាស៊ីសម្រាប់អ្នកទេសចរស្វែងរកឱកាសធ្វើជំនួញ និងទេសចរនៅថ្ងៃឈប់សម្រាក។​

តាមគម្រោងរដ្ឋាភិបាលវៀតណាម រៀបចំទាក់ទាញភ្ញៀវទេសចរក្នុងឆ្នាំ២០១៩នេះ ឱ្យបានចំនួន២៩លាននាក់។

ទន្ទឹមនឹងការទទួលបានភ្ញៀវទេសចរកើនឡើងនេះ រដ្ឋាភិបាលវៀតណាមក៏កំពុងតែរៀបចំផែនការអភិវឌ្ឍន៍ ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត​ដូចជា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងសេវា រៀបចំផ្សារទំនើប មជ្ឈមណ្ឌលវប្បធម៌ កន្លែងកំសាន្តផ្សេងៗទៀត។​

បច្ចុប្បន្នវៀតណាមមានប្រជាជន​ជាង៩៥លាននាក់ ប្រទេសកំពុងតែមានការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច និងពង្រីកទំនាក់ទំនងការទូតនៅលើឆាកអន្តរជាតិ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ