លោក​ ហ៊ុន​ សែន​ អំពាវនាវ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ និង​វៀតណាម​ជួយ​រក្សា​បង្គោលព្រំ​ដែន​

នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន (ឆ្វេង) និងនាយករដ្ឋមន្ត្រីវៀតណាម​លោក ង្វ្រៀន សួនហ្វុក(ស្តាំ) ក្នុងពិធីចុះហត្ថលេខាទទួលស្គាល់ព្រំដែន ដែលធ្វើឡើងនៅទីក្រុងហាណូយប្រទេសវៀតណាមនៅថ្ងៃទី៥ខែតុលាឆ្នាំ២០១៩(រូបពីហ្វេសប៊ុក លោក ហ៊ុន សែន)

លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន​ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​  និង​វៀតណាម​ជួយ​ថែរក្សា​បង្គោលព្រំ​ដែន​ឱ្យ​បាន​គង់វង្ស​ ដើម្បី​ប្រែក្លាយ​តំបន់​នេះ​ឱ្យទៅ​ជា​កន្លែង​មានការ​អភិវឌ្ឍន៍​ប្រកបដោយ​សុខ​សន្តិភាព​។

ក្នុង​ឱកាស​ទៅ​បំពេញបេសកកម្ម​នៅ​វៀតណាម​នៅ​ថ្ងៃនេះ​ លោកនាយក​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា ​ លោក​ខិតខំ​ជំរុញ​ដំណើរការ​ចរចា​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​ដើម្បី​បញ្ចប់​ជម្លោះ​នានា​ដែល​ធ្លាប់​កើតមាន​។ លោក​ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ និង​ ពលរដ្ឋ​ឱ្យ​ជួយ​ថែរក្សា​បង្គោលព្រំ​ដែន​។

សារលើហ្វេសប៊ុកលោក ហ៊ុន សែន​៖« សម្តេច​តេជោ​ ក៏​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី​ ក៏ដូចជា​ប្រជា​ពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​ សូម​ចូលរួម​ជាមួយគ្នា​ថែ​ករក្សា​បង្គោលព្រំ​ដែន​ឲ្យបាន​ស្ថិតស្ថេរ​គង់វង្ស​ និង​រួមគ្នា​ប្រែក្លាយ​តំបន់​ព្រំដែន​ឲ្យ​ទៅជា​ព្រំដែន​សន្តិភាព​ មិត្តភាព​ សហប្រតិបត្តិ​ការ​ និង​ការ​អភិវឌ្ឍ​ជានិច្ច​និរន្តរ៍​។ »

ក្នុង​ពិធី​ចុះហត្ថលេខា​រវាង​លោក​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ និង​លោក​ ង្វ្រៀន​ សួន​ហ្វុ​ក នាយក​រដ្ឋមន្ត្រី​វៀតណាម​នៅ​ថ្ងៃនេះ​ ភាគី​ទាំងពីរ​ទទួលស្គាល់​បង្គោលព្រំ​ដែន​ដែល​បោះ​ហើយ​បាន​ចំនួន៨៤ភាគរយ​ ហើយ​ភាគី​ទាំងពីរ​ប្តេជ្ញា​ខិតខំ​បោះបង្គោល​ដែល​នៅសល់​ចំនួន១៦ភាគរយ​ទៀត​ឱ្យ​បាន​ឆាប់​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ