នាយករដ្ឋមន្ត្រីបំពេញទស្សនកិច្ចនៅអឺរ៉ុប៥ថ្ងៃ

លោកហ៊ុន​ សែន​ កាលពីពេលកន្លងទៅ​​(រូបភាពពី​ហ្វេស​ប៊ុក​លោក​ហ៊ុន​ សែន​)

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចនៅតាមបណ្តាប្រទេសនានានៅតំបន់អឺរ៉ុបរយៈពេល៥ថ្ងៃគឺចាប់ថ្ងៃទី១៣ស្អែកនេះ រហូតដល់ថ្ងៃទី១៧ខែតុលា។​

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះមានការចូលរួមពីលោក លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។​

ដំណើរទស្សនកិច្ចនេះលោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូទៅសាធារណរដ្ឋឆែក  ហុងគ្រី និងសាធារណរដ្ឋប៊ុលការី។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ