លោក ហ៊ុន សែន នឹងចូលរួម​ពិធី​ស្បថចូលកាន់ តំណែងជាប្រធានាធិបតីឥណ្ឌូនេស៊ីអាណត្តិទី២ របស់លោក ចូកូ វីដូដូ

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ចូលរួម​ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤នាទីក្រុងបាងកកកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ (រូបភាព៖​គេហទំព័រអាស៊ាន)។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអាទិត្យនេះ នឹងដឹកនាំគណៈប្រតិភូទៅចូលរួម​ពិធីស្បថចូលកាន់​តំណែងរបស់​លោក​ ចូកូ វីដូដូ ដែល​ទើបជាប់​ឆ្នោត​ជាប្រធានាធិបតីឥណ្ឌូនេស៊ីក្នុង​អាណត្តិ​ទី២ នាទីក្រុងហ្សាការតា។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា​ ចេញ​ថ្ងៃទី១៨ ខែតុលា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន​ ក៏​នឹងជួបពិភាក្សាគ្នាដាច់ដោយឡែកជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី ពីបញ្ហានានាដែល​ប្រទេសទាំង២ចាប់អារ​ម្មណ៍ដូចគ្នា​ រួមទាំងកិច្ចសហប្រតិ​បត្តិការទ្វេភាគី និងពហុភាគីផងដែរ​។

ប្រភពដដែលឱ្យដឹងទៀតថា ជំនួបនោះនឹងធ្វើឡើងបន្ទាប់ពីពិធីស្បថកាន់តំណែងរបស់លោក ចូកូ វីដូដូ ជាប្រធានាធិបតីប្រ​ទេ​សឥណ្ឌូនេស៊ី ក្នុងអាណត្តិទី២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំប្រទេសជាសមាជិកអាស៊ានទាំង១០។

លោក ចូកូ វីដូដូ ឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១៧ មេសា ២០១៩ ដែលអាចឱ្យលោកបន្តដឹកនាំប្រទេសមួយនេះរយៈពេល ៥ឆ្នាំបន្ថែមទៀត គឺពីឆ្នាំ២០១៩ ដល់ឆ្នាំ២០១៤៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ