កម្ពុជានិង​ចិនគ្រោង​ចុះ​ហត្ថលេខា​នាំ​ចេញ​ផ្លែ​ស្វាយ​ទៅ​កាន់​ទី​ផ្សារ​ប្រទេស​ចិន​នា​ដើម​ឆ្នាំ​ក្រោយ​

ប្រទេស​ចិន​​គ្រោង​នឹង​បញ្ជូន​មន្ត្រី​ជំនាញ​ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ​បញ្ចប់​​កសិដ្ឋាន​ដាំ​ស្វាយ​នៅ​កម្ពុជា​ក្នុង​អំឡុង​ខែ​វិច្ឆិកានេះ ដោយគ្រោង​ទទួល​នាំ​ចូលផ្លែ​ស្វាយ​ពី​កម្ពុជា​នៅ​ឆ្នាំ​២០២០​ខាង​មុខ។​

ក្នុង​ហ្វេស​បុក​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ផ្សព្វផ្សាយ​នា​ព្រឹកថ្ងៃអង្គារ​នេះ លោក វេង សាខុន បាន​ឱ្យ​ដឹង​ថា​​ប្រទេសចិនគ្រោងនឹងចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាម​អនាម័យ​សម្រាប់​ការ​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់ប្រទេសចិននាដើមឆ្នាំ២០២០ខាង​មុខ។​

អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម​លោក ស្រី វុឌ្ឍី បាន​ឱ្យ​ VOD ដឹង​តាម​សារ​អេឡិចត្រូនិកTelegramថា លទ្ធផល​នេះ​ជា​សញ្ញា​វិជ្ជមាន​ចំពោះ​​ផលិតផល​ស្វាយកម្ពុជាចូល​ប្រទេស​ចិន ដែល​នឹង​ផ្ដល់​នូវ​ផល​ចំណេញ​សេដ្ឋកិច្ច​កម្ពុជា​បន្ថែម​ទៀត​។

« ការសម្រេចនេះនឹងធ្វើអោយផលិតផលស្វាយកម្ពុជាអាចចូលទីផ្សារចិនបាន ហើយកម្ពុជា​នឹង​ទទួល​បានប្រាក់ចំណូលពីការនាំចេញ នេះជាចំណុចវិជ្ជមាន​មួយទៀត​សម្រាប់​កម្ពុជា​ក្នុងការ​បើកច្រក​ទីផ្សារ​នាំចេញ​ស្វាយ​កម្ពុជាយើង » ។

ស្ថិតិ​នៃ​ការ​នាំ​ចេញ​កសិផល​កសិកម្ម​ឆ្នាំ​២០១៩​ ឱ្យ​ដឹង​ថា​គិត​ត្រឹម​ដើម​ខែ​តុលា​នេះ​កម្ពុជា​នាំ​ចេញ​ស្វាយ​ប្រមាណ​៤ម៉ឺន២ពាន់​តោន ទៅ​កាន់​ប្រទេស​វៀតណាម ថៃ និង​សឹង្ហបុរី៕

 ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ