លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា លោកច្រានចោលសំណើរសុំ របស់ក្រសួងសុខាភិបាល ដែលទាមទារ បេក្ខជនប្រឡងចូលក្របខណ្ឌរដ្ឋ ត្រូវពិនិត្យសុខភាពជាមុនសិន ដើម្បីធានាពីសុខភាពសាធារណៈ ដែលលោកថា សំណើរនោះនឹងបង្កើតជាកន្លែងប្រព្រឹតអំពើពុករលួយ។
ការថ្លែងរបស់លោក ហ៊ុន សែន បានធ្វើឡើងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅកោះពេជ្រ នាថ្ងៃទី២២ ខែតុលានេះព្រឹកមិញនេះ។
ក្នុងពីធីនោះ លោក ហ៊ុន សែន ថ្លែងថា ប៉ុន្មានថ្ងៃមកនេះ លោកបានច្រានចោលសំណើររបស់ក្រសួងសុខាភិបាល ដោយបារម្ភថា សំណើរនោះជាការបង្កើនបន្ទុកដល់បេក្ខជនប្រឡងផង និងជាឱកាសមន្ត្រីខិលខូចប្រព្រឹតអំពើពុករលួយផង ក្រោមរូបភាពពិនិត្យសុខភាពដើម្បីធានាសុខភាពសាធារណនេះ ។
«រឿងដែលសុំផ្តាំទៅក្រសួងសុខាភិបាល បញ្ហាមិនមែនជំងឺទេ អ្វីដែលគួរខ្លាចគឺជំងឺពុករលួយទេ»។









