បច្ចុប្បន្នភាពមេរោគកូរ៉ូណាថ្ងៃទី៣ខែកុម្ភៈ

មន្ត្រីចិនរុញគ្រែអ្នកជំងឺដែលផ្ទុកមេរោគកូរ៉ូណា(រូបភាពពីsky news)

ម៉ោង១១:១១ ជនជាតិចិន​អាយុ៦០ឆ្នាំ លោក Jia Jianhua ដែលអាជ្ញាធរកម្ពុជារកឃើញមានផ្ទុកមេរោគកូរ៉ូណា បន្តរក្សាទុកនៅបន្ទប់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យ។ ចំណែកអ្នកប៉ះពាល់ជាមួយអ្នកជំងឺនេះ ៣នាក់ផ្សេងទៀតក៏បន្តរក្សាទុកនៅក្នុងសណ្ឋាគារមួយកន្លែងរហូតដល់១៤ថ្ងៃ ទោះរកមិនឃើញមេរោគ។​ នេះបើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល។​

ម៉ោង១០:៤៥ ប្រទេសចំនួន៨នៅអាស៊ានផ្អាកទទួលភ្ញៀវទេសចរ(មិនផ្តល់ទិដ្ឋាការ)ពីចិនដោយបារម្ភការឆ្លងរាលដាលមេរោគកូរ៉ូណា។ ​ប្រទេសទាំងនោះរួមមាន វៀតណាម ឡាវ ហ្វីលីពីន សិង្ហបុរី ប្រុយណេ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា។​ ចំណែកប្រទេសដែលមិនប្រកាសផ្អាករួមមាន កម្ពុជា និងថៃ។​

គិតត្រឹមព្រឹកថ្ងៃចន្ទនេះ អ្នកស្លាប់ដោយសារមេរោគកូរ៉ូណា កើនដល់៣៦១នាក់  និងមានអ្នកឆ្លងកើនដល់ ១៧ ៣៨៧នាក់។​ ក្នុងចំណោមអ្នកស្លាប់នោះគឺ៣៦០នៅក្នុងប្រទេសចិន ហើយ១ករណីកើតមាននៅក្នុងប្រទេសហ្វីលីពីន។​ នេះបើតាមការចុះផ្សាយរបស់ South China Morning Post។​

របាយការណ៍របស់អាជ្ញាធរចិនបង្ហាញថា គិតតែក្នុងថ្ងៃអាទិត្យម្សិលមិញគឺមានអ្នកស្លាប់៥៧នាក់ និងអ្នកឆ្លងថ្មីចំនួន២ ៨២៩។​

អង្គការសុខភាពពិភពលោក​(WHO)បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដាក់ពិភពលោកក្នុងស្ថានភាពប្រកាសអាសន្ន។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ