មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ស្លាប់ដោយសារមេរោគកូរ៉ូណាកើនដល់៦នាក់

លោក Hossein Sheikholeslam ជាអតីតអ្នកការទូតល្បីឈ្មោះម្នាក់របស់អ៊ីរ៉ង់ ហើយបច្ចុប្បន្នជា ទីប្រឹក្សាក្រសួងការបរទេស បានទទួលមរណភាពកាលពីយប់ថ្ងៃព្រហស្បតិ៍ដោយសារមេរោគកូរ៉ូណា។ រូបថត ពីAFP

មន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់ រួមមានទាំងមន្ត្រីរដ្ឋាភិបាល និងអ្នកនយោបាយ ដែលបានស្លាប់ដោយសារតែមេរោគកូរ៉ូណាកើនដល់៦នាក់ បើគិតទាំងទីប្រឹក្សាក្រសួងការបរទេសដែលទើបស្លាប់កាលពីយប់ថ្ងៃព្រហស្បតិ៍ ខណៈមន្ត្រីមួយចំនួនទៀតកំពុងផ្ទុកមេរោគនេះ។​

 តាមការចុះផ្សាយរបស់សារព័ត៌មានChannel News Asia ឱ្យដឹងថា លោក Hossein Sheikholeslam ជាអតីតអ្នកការទូតល្បីឈ្មោះម្នាក់របស់អ៊ីរ៉ង់ ហើយបច្ចុប្បន្នជា ទីប្រឹក្សាក្រសួងការបរទេស បានទទួលមរណភាពកាលពីយប់ថ្ងៃព្រហស្បតិ៍ដោយសារមេរោគកូរ៉ូណា។  ការស្លាប់នេះ ធ្វើឱ្យចំនួន​មន្ត្រីជាន់ខ្ពស់ រួមទាំងសមាជិកសភា និងមន្ត្រីរដ្ឋាភិបាលដែលស្លាប់ដោយសារកូរ៉ូណាកើនដល់៦នាក់។ ​

មេរោគកូរ៉ូណាក៏កំពុងតែស្ថិតនៅក្នុងខ្លួនមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលអ៊ីរ៉ង់មួយចំនួនទៀត ស្របពេលដែលអ្នកស្លាប់នៅក្នុងប្រទេសនេះដោយសារតែមេរោគកូរ៉ូណាកើនដល់១២៤នាក់ ហើយអ្នកផ្ទុកមេរោគនេះមានជិត៥០០០នាក់។​

រដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសបិទសាលារៀនទាំងអស់ទូទាំងប្រទេស ហើយក៏បានកាត់បន្ថយម៉ោងការងារផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។

ករណី​ឆ្លង​កូវីដ​១៩​ថ្មី​នៅ​ចិន​ធ្លាក់​ចុះ​ទាប បន្ទាប់​ពី​វិធានការ​ហាម​មនុស្ស​៥០​លាន​នាក់​ចេញ​ពី​ផ្ទះ​

តំណាង​រាស្រ្ត​អ៊ីរ៉ង់​២៣​រូប​ឆ្លង​មេរោគ​កូវីដ​១៩ ខណៈ​អ្នក​ស្លាប់​កើន​ដល់​៧៧​នាក់​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ