សាំង​​បន្ត​​ធ្លាក់​​ថ្លៃ​មក​​នៅ​៣០៥០​រៀល​

តម្លៃសាំងនៅស្ថានីយប្រេងឥន្ធនៈកាល់តិច នៅថ្ងៃ១៦ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

សាំង​បន្ត​ធ្លាក់​ជា​បន្តបន្ទាប់​ចាប់​ពីខែ​មករា ​ឆ្នាំ​២០២០ ដែល​រហូត​មកដល់​ពេល​នេះ​ មាន​តម្លៃ​ប្រមាណ​៣០៥០រៀល​សម្រាប់​សាំង​ធម្មតា និង​២៨០០រៀល សម្រាប់​ប្រេង​ម៉ាស៊ូត។

សេចក្តី​ជូន​ដំណឹងស្ដីពី​ការ​លក់​រាយ​ប្រេង​ឥន្ធនៈ​តាម​ស្ថានីយ​ ក្រសួង​ពាណិជ្ជកម្ម​ឱ្យ​ដឹង​ថា តម្លៃ​លក់នេះ​គឺ​ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​៣១​មីនា ​ឆ្នាំ​២០២០​។

​តាមក្រាហ្វិក​របស់ក្រសួង​ពាណិជ្ជកម្ម​​ តម្លៃ​ប្រេង​ចុះ​ជា​បន្តបន្ទាប់តាំង​ពីខែ​មករា​មក ​ដែល​នៅ​ពេល​នោះ​សម្រាប់​សាំង​ធម្មតា​មាន​តម្លៃ​ប្រមាណ ៣៧៥០រៀល និង​ប្រេង​ម៉ាស៊ូតមាន​តម្លៃ​ ៣៦៥០រៀល។

អ្នក​នាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ លោក ស៊ាង ថៃ បាន​ឱ្យ​VODដឹងថា ការ​ទម្លាក់​តម្លៃ​មក​នៅ​ត្រឹម​នេះគឺដោយ​សារ​ថ្លៃ​ប្រេង​នៅ​លើ​ទី​ផ្សារ​ពិភព​លោក​កំពុង​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ ​​ដែល​ស្ទើរ​នឹង​ដល់​ចំណុច​ទាប​​បំផុតនៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​បណ្ដាល​មក​ពី​ការ​បង្កើន​ការ​ផលិត​នៅ​ប្រទេស​ផលិត​ប្រេង។

យោង​តាម​សារព័ត៌មាន CNN ការ​ប្រកួត​ប្រជែង​តម្លៃ​ប្រេង​រវាង​សាឌីអារ៉ាប់ ជាមួយនឹង​រុស្ស៊ី​ គឺ​ជា​មូលហេតុ​នៃ​ប្រេង​ធ្លាក់​ថ្លៃ​នេះ បន្ទាប់​ពី​រុស្ស៊ី​បដិសេធ​សំណើ​របស់​អង្គការប្រេង​ពិភព​លោក​ OPEC ក្នុង​ការ​កាត់​បន្ថយ​ការផលិត​ប្រេង​ ដោយ​សារ​បញ្ហា​វីរុស​កូរ៉ូណា​ដែល​បណ្ដាល​ឱ្យ​តម្រូវ​ការ​ប្រេង​ធ្លាក់​ចុះកាល​ចុង​ឆ្នាំ​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ