កម្ពុជា-ថៃ សម្រេចបិទច្រកព្រំដែនមួយចំនួន​បណ្តោះ​អាសន្ន

ច្រកព្រំដែនកម្ពុជា-ថៃ ចាំយាម ថតពីក្នុងទឹកដីថៃ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។ (ហង់ សុខហុង)

កម្ពុជា-ថៃ ព្រមព្រៀងសម្រេចបិទច្រកព្រំដែនអន្តរជាតិចំនួន១៥ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់​ការ​រីក​រាល​​ដាលនៃជំងឺកូវីដ-១៩ ខណៈជំងឺនេះកំពុងរាតត្បាតលើពិភពលោក។

អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក កែវ វណ្ណថន បានប្រាប់វីអូឌី​តាម​បណ្តាញ​សង្គម​នា​ព្រឹក​នេះ​ថាកម្ពុជា-ថៃ ព្រមព្រៀងគ្នាបិទច្រកទ្វាអន្តរជាតិ និងច្រកទ្វាតំបន់មួយចំនួន នៃប្រទសទាំង​ពីរ​ជាបណ្តោះ​អាសន្នចំនួន១៥ច្រក។ លោក វណ្ណថន បញ្ជាក់ថា ដើមចមដែលនាំឲ្យភាគីកម្ពុជា-ថៃ​សម្រេចបិទច្រកទ្វា​អន្តរ​ជាតិ និងច្រកទ្វាតំបន់ទាំង១៥បណ្តោះអាសន្ននោះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ​កូវីដ-១៩។

ច្រកទាំងនោះរួមមាន ច្រកទ្វាអន្តរជាតិចាំយាម ច្រកទ្វាអន្តរជាតិព្រំ (ប៉ៃលិន) ច្រកទ្វាអន្តរជាតិភ្នំដី ច្រកទ្វា​អូរ​ស្មាច់ ​និងច្រកទ្វារតំបន់ស្ពានជ័យជំនះ តំបន់ពាមតា តំបន់២០៣ តំបន់៤០០(សំឡូត) តំបន់​សែនចៅ តំបន់អូរអន្លក់ តំបន់អូររំដួល តំបន់ម៉ាឡៃ តំបន់បឹងត្រកួន តំបន់ជប់គគីរ និងច្រកទ្វាតំបន់​អាន​សេះ​ជាដើម។ ច្រកទ្វាអន្តរជាតិ និងច្រកទ្វាតំបន់ រវាងកម្ពុជា-ថៃ មានចំនួន២៤ច្រក។

កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ កម្ពុជា-វៀតណាមជាបណ្តោះអាសន្ន​ ក៏បានសម្រចបិទច្រកព្រំ​ដែន​ជាមួយគ្នាដែរដើម្បី​ទប់ស្កាត់​ការរីករាល​ដាល​នៃវីរុស​កូវីដ-១៩នេះ​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ