គម្រោងភាពច្នៃប្រឌិតប្រឆាំងនឹងភាពក្រីក្រ (IAP) នឹងចាប់ផ្ដើមទទួលពាក្យស្នើសុំពីក្រុមហ៊ុនឯកជននានា ចាប់ពីថ្ងៃទី ០៣ មេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២០ តាមរយៈប្រព័ន្ធទទួលពាក្យស្នើសុំអនឡាញ របស់យើងដែលអាចចូលបានតាមរយៈគេហទំព័រ (វេបសាយ) របស់គម្រោង IAP។
បើក្រុមហ៊ុនរបស់អ្នកត្រូវបានជ្រើសរើស នោះអ្នកនឹងទទួលបានជំនួយហិរញ្ញវត្ថុជាទឹកប្រាក់រវាង ៥០,០០០ ទៅ ២00,000 អឺរូ ថែមទាំងទទួលបានសេវាកម្មការប្រឹក្សាអាជីវកម្មដោយមិនគិតថ្លៃពីគម្រោង IAP ដើម្បីបង្កើនសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការកសាង និងអនុវត្តគំនិតអាជីវកម្មបរិយាបន្ន័ប្រកបដោយភាពច្នៃប្រឌិត (innovative inclusive business idea)។
អ្នកមានសិទ្ធពេញលេញក្នុងការដាក់ពាក្យស្នើសុំមកកាន់គម្រោងIAPបើសិនជាអ្នកជាក្រុមហ៊ុនឯកជនដែលបានចុះបញ្ជីយ៉ាងស្របច្បាប់នៅប្រទេសកម្ពុជាថែមទាំងមានគំនិតអាជីវកម្មបរិយាបន្ន័ប្រកបដោយភាពច្នៃប្រឌិតក្នុងវិស័យបីធំៗរួមមាន៖ វិស័យកសិកម្ម ឬចំណីអាហារ ថាមពលកកើតឡើងវិញ និង ទឹកស្អាត និងអនាម័យ ហើយកំពុងធ្វើអាជីវកម្មក្នុង ប្រទេសកម្ពុជា។ បើសិនអ្នកជាក្រុមហ៊ុនICT នោះសេវាកម្ម ផលិតផល ឬក៏គំរូអាជីវកម្មរបស់អ្នកត្រូវតែពាក់ព័ន្ធនឹងវិស័យបីធំៗដែលបានអធិប្បាយនៅខាងលើ។
គម្រោង IAP ផ្ដល់មូលនិធិហិរញ្ញវត្ថុដែលជំរុញឲ្យក្រុមហ៊ុនឯកជនបង្កើតផលិតផល សេវាកម្ម និង គំរូអាជីវកម្មដែលនាំមកនូវការអភិវឌ្ឍជានិរន្ដរភាព ដល់ប្រជាជនដែលមានប្រាក់ចំណូលទាប ក៏ដូចជា ផ្ដល់អត្ថប្រយោជន៍ពាណិជ្ជកម្មដល់ក្រុមហ៊ុនដើម្បីបន្ដគំនិតអាជីវកម្មបរិយាបន្ន័ប្រកបដោយភាពច្នៃប្រឌិតឲ្យលូតលាស់ទៅមុខ ដោយផ្ដោតជាពិសេសលើនិរន្ដរភាពនៃសមភាពយេនឌ័រ និងបរិស្ថាន។
គម្រោង IAP ទទួលថវិកាពី ភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្ដរជាតិស៊ុយអែត (Sida) អនុវត្តដោយអង្គការអភិវឌ្ឍរបស់ហូឡង់ (SNV Netherlands Development) និងសហការជាមួយ BoP Innovation Center និង Inclusive Business Sweden។ការដាក់ពាក្យស្នើសុំមានបីដំណាក់កាលសំខាន់ៗ។ ទីមួយ ចូរអ្នកបំពេញ និងបញ្ចូនគំនិតអាជីវកម្មបរិយាប័ន្នរបស់អ្នកក្នុងប្រព័ន្ធដាក់ពាក្យស្នើសុំអនឡាញន៍តាមរយៈគេហទំព័ររបស់គម្រោង IAP។ ទីពីរ បើសិនជាគំនិតអាជីវកម្មរបស់អ្នកត្រូវបានជ្រើសរើស អ្នកនឹងត្រូវបានអញ្ជើញឲ្យធ្វើបទបង្ហាញពីគំនិតនោះផ្ទាល់មាត់។ ទីបី បើអ្នកត្រូវបានជ្រើសរើស អ្នកនឹងទទួលដំណឹងឲ្យបញ្ជូនផែនការអាជីវកម្មពេញលេញ។
ពាក្យស្នើសុំរបស់អ្នកនឹងត្រូវបានវិនិច្ឆ័យយ៉ាងល្អិតល្អន់ពីអ្នកជំនាញទាំងក្នុង និងក្រៅប្រទេស។
ចូរពិនិត្យមើលគេហទំព័ររ របស់គម្រោងIAPតាមរយៈ www.innovationsagainstpoverty.org និងតាមដានគេហទំព័រហ្វេសប៊ុក: Innovation Against Poverty ដើម្បីដឹងនិងយល់ពីគម្រោងIAP, របៀបដាក់ពាក្យស្នើសុំ និងដកស្រង់ឯកសារសំខាន់ដូចជាទម្រង់បែបបទពាក្យស្នើសុំ ការណែនាំក្នុងការដាក់ពាក្យ ក៏ដូចជាចម្លើយទៅនឹងសំណួរញឹកញាប់មួយចំនួន រួមទាំងព័ត៍មានដទៃទៀត។ ពួកយើងរង់ចាំទទួលពាក្យស្នើសុំរបស់អ្នក។ ពុះពារឧបសគ្គ បង្កើតឲ្យមានការផ្លាស់ប្ដូរ!
2nd CALL FOR PROPOSALS – Innovations Against Poverty (IAP II) Challenge Fund
Take the Challenge, Make the Change!
Innovation Against Poverty will open a new call for proposals from April 03 until May 15, 2020 through our online application centre that is accessible on the IAP website. Selected applicants will be offered grants between € 50,000 to € 200,000, and free tailor-made advisory services in developing and rolling out the inclusive business idea. You are eligible for this opportunity if you are a private company duly registered in Cambodia with an innovative inclusive business idea in Agriculture, WASH, and/or renewable energy sector, and are operational in either Cambodia, Ethiopia, Uganda or Zambia. ICT component can be integrated within the three main sectors mentioned above.
Innovations Against Poverty (IAP II) is a specialized fund that challenges private sector companies to innovate products, services and business models that bring developmental benefits for the low-income population and commercial benefits to the companies themselves, while paying specific attention to gender and environmental sustainability. IAP is funded by Sida (Swedish International Development Cooperation Agency) and managed by SNV Netherlands Development Organisation in partnership with BoP Innovation Center and Inclusive Business Sweden.
The IAP application process is organized around three phases: submission of a concept note and if shortlisted, face-to-face pitch, followed by submission of a full business plan. Applications will be rigorously assessed by internal and external experts. To learn more and download resources like application form, application guidelines, FAQs and more, please visit www.innovationsagainstpoverty.org and follow our Facebook page: Innovation Against Poverty. We are looking forward to receiving your application. Take the challenge, make the change!