កម្ពុជា​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូវី​-​១៩​ លើ​ជន​ជាតិ​ខ្មែរ​ចំនួន​ ៤ ​ករណី​ថ្មី​ទៀត​

ក្រុម​គ្រូពេទ្យ​កំពុងធ្វើការ​ពិសោធន៍​លើ​សំណាក​ជន​សង្ស័យ​ឆ្លង​មេរោគ​កូ​វីដ១៩ នៅ​មន្ទីរពិសោធន៍។ (នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC​)

ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងជំងឺ​កូវីដ-១៩ លើជនជាតិខ្មែរ ៤​ ករណីទៀត ដែលចំនួនអ្នកឆ្លងជំងឺកូវីដ១៩ កើនដល់ ១០២ ករណី។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលឱ្យដឹងថា  ក្រុមគ្រួសារជនជាតិខ្មែរ ៤នាក់ ដែលឆ្លងជំងឺកូវីដ១៩ នេះ បន្ទាប់ពីពួកគេត្រឡប់មកពីដើរលេងនៅប្រទេសបារាំងវិញកាលពីពាក់កណ្ដាលខែមីនាកន្លងមក។  

ក្រសួងដដែលថា បច្ចុប្បន្ន ទាំង៤នាក់ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម រាជធានីភ្នំពេញ។

បើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល​ អះអាងថា គិតត្រឹម​ថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១០២នាក់ហើយ ដោយក្នុងចំណោម ១០២នោះ គឺមានមនុស្ស ១៣នាក់ ត្រូវបានក្រុមគ្រូពេទ្យកម្ពុជា​ព្យាបាល​ជាសះស្បើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ