រដ្ឋា​ភិបាល​សម្រេច​​ផ្អាក​ការ​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ខ្មែរ​

ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមកម្សាន្តក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាសសម្រេចផ្អាក​ការធ្វើពិធីបុណ្យចូលឆ្នាំខ្មែរ ដោយតម្រូវឱ្យ​មន្រ្តីរាជការ និង​បុគ្គលិកឯកជន​ធ្វើការតាម​ធម្មតា​ ដើម្បី​ទប់​ស្កាត់ការរីករាលដាលនៃកូវីដ១៩។​

លោកនាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់បែបនេះក្នុង​សន្និសីទសារព័ត៌មានពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ដែលធ្វើឡើងនៅវិមានសន្តិភាពនាព្រឹកនេះ។

លោក លើកឡើងថា៖ «ចឹងកន្លែងដែល​មានសុវត្ថិភាពបំផុតនៅពេលនេះ នៅតាម​រោងចក្រ នៅតាមក្រុមហ៊ុន នៅតាម​ស្ថាប័ន គឺជាជម្រើសសុវត្ថិភាពបំផុតហើយ។ បើទុកបណ្តោយឱ្យដើរលេង សភាពការណ៍នេះក្រោយចូលឆ្នាំខ្មែរហើយអាចនឹងមាន​ហានិភ័យខ្ពស់បំផុត។ អីចឹងទេ សូមបងប្អូន មន្រ្តីរាជការរបស់យើង ក៏ដូចជាកម្មករកម្មការិនីរបស់យើង មេត្តាយោគយល់ចំពោះការលំបាករបស់ប្រទេសជាតិ។»

បើតា​មលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន រដ្ឋាភិបាល​នឹងសងថ្ងៃឈប់សម្រាកចំនួន​ ៥ថ្ងៃវិញនៅពេលដែល​កូវីដ​១៩ បាត់ទៅវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ