លោក​នាយក​រដ្ឋ​មន្រ្តី​​ថា​ មន្ត្រី​​ជិត​១៦០០​នាក់​​បរិច្ចាគ​ប្រាក់​ខែ​ដើម្បី​​ប្រឆាំង​កូវីដ​១៩​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ដែលធ្វើឡើងទៅ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា គិតត្រឹម​ល្ងាចថ្ងៃម្សិលមិញ ​មន្រ្តីកម្ពុជា ១៥៨៦នាក់បាន​កាត់​ប្រាក់​ខែរបស់​ពួកគាត់​ដើម្បីចូលរួម​ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។

មន្រ្តី​កម្ពុជាបាន​សរសេរលិខិ​តជាបន្តបន្ទាប់បរិច្ចាគប្រាក់ខែតាម​លទ្ធភាព​រៀងៗខ្លួន ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រយៈពេលចន្លោះពី៥ ទៅ​៨ខែ។

លោកនាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់បែបនេះក្នុង​សន្និសីទសារព័ត៌មានពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ដែលធ្វើឡើងនៅវិមានសន្តិភាពនាព្រឹកនេះ។

លោក ហ៊ុន សែន បាន​ថ្លែងអំណរគុណចំពោះមន្ត្រី​ដែល​បាន​ចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩នេះតាម​រយៈការកាត់ប្រាក់ខែរបស់ខ្លួន។ លោកបានលើកឡើងថា ​ដំបូងលោកគិតថា​ មាន​តែរូបលោក និងមន្រ្តី​នយោបាយមួយចំនួន​ប៉ុណ្ណោះដែល​ស្ម័គ្រចិត្តកាត់ប្រាក់បៀវត្សរបស់​ខ្លួន ប៉ុន្តែ លោកថា ​នៅពេលនេះមាន​ទាំងមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ​នគរបាល មន្រ្តីយោធា និងមន្រ្តីមូលដ្ឋាន​សុទ្ធតែមាន​ឆន្ទៈចូលរួម។

គិតត្រឹម​ព្រឹក​ថ្ងៃទី៧ ខែមេសានេះ កម្ពុជារកឃើញអ្នកមាន​កូវីដ១៩ ចំនួន ១១៥នាក់ ខណៈអ្នកជាសះស្បើយកើនដល់ ៥៨នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ