ក្រសួង​​អប់​រំ​​ពន្យារ​ពេល​ប្រលង​ថ្នាក់​​ជាតិ​ចំនួន​​២​​

សិស្សមើលឈ្មោះប្រលងមធ្យមសិក្សាទុតិយភូមិ សម័យប្រលងខែ សីហា ២០១៨។

ក្រសួង​អប់រំ​បាន​សម្រេច​ពន្យា​រពេល​ប្រលង​ថ្នាក់ជាតិ​ចំនួន​២ ដែលក្នុងនោះ​មាន​ការ​ប្រលង​មធ្យមសិក្សា​បឋមភូមិ (ឌីប្លូម) និង​មធ្យមសិក្សា​ទុតិយភូមិ​ (បាក់ឌុប) ដោយ​ថា​ ដើម្បី​បង្ការ​ និង​ទប់​ស្កាត់​ការរីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។

ក្នុង​សេចក្តី​ណែនាំចុះ​ថ្ងៃ​៨ ខែមេសា រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ លោក ហង់ជួន ណារ៉ុន បាន​សម្រេច​ពន្យារ​ការ​ប្រលង​ទាំង​ពីរ​នេះ​ ដែល​គ្រោង​នឹង​ធ្វើ​ក្នុង​ខែសីហា និង​កញ្ញា​ខាង​មុខ ដោយ​មិន​ទាន់កំណត់​ថ្ងៃ​ប្រលង​ជាក់លាក់​នៅ​ឡើយ​ទេ ដោយ​ថា ​នឹង​ជម្រាប​ជូន​ពី​កាល​បរិច្ឆេទ​នៃ​សម័យ​ប្រឡង​នៅពេល​ក្រោយ។

បើ​តាម​ក្រសួង​អប់រំ​ ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬ​ឌីប្លូម នៅ​ឆ្នាំ​នេះ គ្រោង​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី​៣ ខែសីហា ដល់​ថ្ងៃ​ទី​២០ ខែសីហា ខណៈ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់ឌុប គ្រោង​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី​១៧ ខែសីហា ដល់​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២០។

ក្រសួង​ក៏​ជំរុញ​ដល់​សិស្សា​នុសិស្ស​ត្រូវ​ធ្វើ​ស្វ័យ​សិក្សា​នៅតាម​ផ្ទះ​រៀង​ខ្លួន​ផង​ដែរ​ ក្នុង​ពេល​ដែល​ឈប់​សម្រាកដោយ​សារ​បញ្ហា​កូវីដ​១៩​នេះ៕   ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ