កម្ពុជា​-អាមេរិក​ អរគុណ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​គ្រា​មាន​វិបត្តិ​កូវីដ១៩

(ឆ្វេង) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង(ស្ដាំ)​ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Mike Pompeo។ (បណ្ដាញសង្គម)

នាយករដ្ឋមន្ត្រី​កម្ពុជា និង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ បាន​ថ្លែង​អំណរ​គុណ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ជំនួប​តាម​ខ្សែទូរសព្ទមួយ​នាព្រឹក​នេះ។

ក្នុង​សេចក្តី​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​៨ ខែមេសានេះ ក្រសួង​ការបរទេស​កម្ពុជា​ឱ្យ​ដឹង​ថា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ទទួល​ជួប​សំណេះ​សំណាល​តាម​ទូរសព្ទ​ជា​មួយ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Mike Pompeo ដោយ​បាន​ធ្វើ​អំណរគុណ​គ្នា​ទៅ​វិញ​ទៅ​មក​ ចំពោះ​ការ​ជួយ​របស់​ប្រទេស​ទាំង​ពីរក្នុង​ពេល​ពិភព​លោក​មាន​វិបត្តិ​កូវីដ​១៩។

​សេចក្តី​ប្រកាស​នោះ​លើក​ឡើងថា៖ «ឯកឧត្តម​ Pompeo អរគុណ​កម្ពុជា​ចំពោះ​ការ​ជួយ​សង្គ្រោះ​អ្នក​ធ្វើ​ដំណើរ​លើ​នាវា​កំសាន្ត​ Westerdam ហើយ​សម្តេច​អរគុណ​អាមេរិក​ចំពោះ​ជំនួយ​ និង​កិច្ច​សហការ​ពី​សំណាក់​អ្នក​ជំនាញនៃ​មជ្ឈមណ្ឌលបង្ការ និង​គ្រប់គ្រង​ជំងឺ​រាតត្បាត​អាមេរិក ក៏​ដូច​ជា​ចំពោះ​ទឹក​ប្រាក់​ ២លានដុល្លារ​សំរាប់​ជួយ​ដល់​ការ​ប្រឆាំង​ជំងឺ​រាតត្បាតនេះ»។

បើ​តាម​ក្រសួង​ការបរទេស ​លោក ហ៊ុន សែន ក៏​បាន​អរគុណ​ចំពោះ​ក្រុមអ្នក​ស្ម័គ្រ​ចិត្ត​អាមេរិក​ Peace Corps Volunteers ដែល​បាន​ផ្ដល់​មក​កម្ពុជា ហើយ​ត្រូវ​បាន​លោក​ ហ៊ុន សែន ចាត់​ទុក​ថា​ ជា​ការ​ជំរុញ​ទំនាក់ទំនង​ល្អ​រវាង​ប្រជាជន​នៃ​ប្រទេសទាំង​ពី​រផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ