ខ្យល់​កន្ត្រាក់​បំផ្លាញ​​ផ្ទះ​​ពល​រដ្ឋ​​ជាង​​៦០០​​គ្រួសារ​​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​

អ្នកភូមិឈរនៅកន្លែងផ្ទះខូចខាតដោយសារខ្យល់កន្ត្រាក់នៅបន្ទាយមានជ័យកាលពីថ្ងៃទី១៥ខែមីនាឆ្នាំ២០១៩( រូបពីនគរបាលជាតិ)

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់​ឱ្យ​ដឹង​ថា យ៉ាងហោចណាស់មនុស្សម្នាក់របួសស្រាល និងផ្ទះជាង ៦០០ខ្នងរងការខូចខាត ដោយសារខ្យល់កន្ត្រាក់អំឡុងពេលប៉ុន្មានសប្ដាហ៍​កន្លង​មក​នេះ។

អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ឱ្យដឹងថា ចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃ២៦ ខែដដែលនេះ ខ្យល់កន្ត្រាក់បណ្តាលឱ្យពលរដ្ឋម្នាក់រងរបួសស្រាលត្រូវក្បាល និងខូចខាតផ្ទះប្រជាពលរដ្ឋជាង ៦០០ខ្នង។

លោក​បន្ថែម​ថា​ ស្រុកដែលរងគ្រោះច្រើនជាងគេរួមមាន ស្រុកថ្មពួក ខូចខាតប្រហែល ២៣០ខ្នង និងស្រុកម៉ាឡៃ ប្រហែលជាង ២៦០ខ្នង រួមទាំងស្រុកផ្សេងៗទៀតជាដើម។

អភិបាលខេត្តរូបនេះ បញ្ជាក់ថា ផ្ទះដែលខូចខាតធ្ងន់ធ្ងរប្រហែលជា ១៥ភាគរយ ហើយភាគច្រើនខូច​ខាត​ដំបូលប្រក់ស័ង្កសី និងផ្ទះឈើ។

លោកថា រហូតមកដល់ថ្ងៃទី២៦ ខែមេសានេះ ក្រុមការងារជំនាញខេត្ត បានចុះជួយប្រជាពលរដ្ឋដែលរងបួសស្រាល និងជួសជុលផ្ទះប្រជាពលរដ្ឋទាំងនោះរួចរាល់ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ