កម្ពុជា​រក​មិនឃើញ​ករណី​​ឆ្លង​​កូ​វីដ​១៩​ថ្មី​១៨​ថ្ងៃ​ជាប់​គ្នា ខណៈ​នៅសល់​អ្នក​ឆ្លង៣នាក់​ប៉ុណ្ណោះ​

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

កម្ពុជា​បាន​ប្រកាស​ពី​ការ​រក​មិនឃើញ​ករណី​ថ្មី​នៃ​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នោះ​ឡើយ​នៅ​រយៈពេល ១៨ថ្ងៃ​ជាប់​ៗ​គ្នា​មក​ហើយ ខណៈ​ដែល​អ្នក​ឆ្លង​វីរុស​កូ​វីដ១៩ ចំនួន ៣នាក់​ប៉ុណ្ណោះ​កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​នៅឡើយ។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃនេះ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា មិន​មាន​ករណី​ព្យាបាល​ជាសះស្បើយ​ថ្មី ហើយក៏​មិន​មាន​ករណី​វិជ្ជមាន​កូ​វីដ១៩ថ្មី ត្រូវ​បាន​រក​ឃើញ​នោះ​ឡើយ​កាលពី​ថ្ងៃម្សិលមិញ​នេះ។

កម្ពុជា​មិនបាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​អស់​រយៈពេល ១៨ថ្ងៃ​ជាប់​ៗគ្នា​រួចមក​ហើយ ខណៈ​ដែល​អ្នក​ផ្ទុក​វីរុស​នេះ ៣នាក់​ទៀត កំពុង​ស្ថិតនៅ​ក្រោម​ការ​ព្យាបាល​ដាច់ដោយឡែក​នៅឡើយ។

កម្ពុជា​បាន​ប្រកាស​ពីរ​កឃើញ​ករណី​ឆ្លង​ចុងក្រោយ​បំផុត​កាលពី​ថ្ងៃទី១២ ខែមេសា ដែល​បាន​កើតឡើង​លើ​បុរស​សញ្ជាតិ​កាណាដា​ដើមកំណើត​ចិន ​អាយុ ៥០ឆ្នាំ និង​នារី​ជនជាតិវៀតណាម ​អាយុ ២៤ឆ្នាំ នៅក្នុង​សង្កាត់​បឹងកេងកង រាជធានី​ភ្នំពេញ។

កម្ពុជា​បាន​ប្រកាស​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ចំនួន ១២២នាក់ ​ចាប់តាំងពី​ថ្ងៃទី២៧ ខែមករា​មក ក្នុង​នោះ​បាន​រក​ឃើញ​ឆ្លង​លើ​ពលរដ្ឋ​កម្ពុជា ៥១នាក់ និង​ជនបរទេស ៧១នាក់។ ប៉ុន្តែ ក្រសួង​សុខាភិបាល​ប្រកាស​ថា អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា ១១៩នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ