ក្រសួងរកមិនឃើញអ្នកឆ្លង និងអ្នកជាសះស្បើយជំងឺកូវីដ១៩ទេថ្ងៃនេះ

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាលបានប្រកាសពីការរកមិនឃើញនូវករណីអ្នកឆ្លង និងអ្នកជាសះស្បើយជំងឺកូវីដ-១៩នោះទេនៅព្រឹកថ្ងៃអាទិត្យនេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងសុខាភិបាល បានប្រកាសថា គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី៣ ខែឧសភានេះ ក្រសួងរកមិនឃើញអ្នកឆ្លង និងអ្នកជាសះស្បើយជំងឺកូវីដ១៩នោះទេ ខណៈបច្ចុប្បន្នអ្នកជាសះស្បើយសរុបចំនួន១២០នាក់។

កម្ពុជា​បាន​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ចំនួន ១២២​នាក់​ចាប់​តាំង​ពី​ចុង​ខែ​មករា​មក ក្នុង​នោះមាន​ពលរដ្ឋ​កម្ពុជា ៥១​នាក់ និង​ជន​បរទេស ៧១​នាក់។ ក្នុងចំណោម​អ្នកឆ្លង ១២២នាក់ ត្រូវបានគ្រូពេទ្យព្យាបាលជាសះស្បើយចំនួន ១២០​នាក់ ហើយនៅសល់ ២នាក់(បុរសម្នាក់ និងស្ត្រីម្នាក់)ទៀតប៉ុណ្ណោះ កំពុងសម្រាក​ព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋថ្នាក់ខេត្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ