ជិត​១​ខែ​ហើយ កម្ពុជា​រក​មិន​ឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​នោះ​ឡើយ

ប្រជាពលរដ្ឋ មកទទួលសេវាព្យាបាលនៅ មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ក្នុងក្រុងភ្នំពេញ នាថ្ងៃទី ៣០ តុលា ២០១៩ (រូបភាព៖បញ្ញា ឆពណ្ណ)​

កម្ពុជា​រក​ពុំ​ឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​អស់​រយៈ​ពេល​ជិត ១​ខែ​ហើយ ខណៈ​អ្នក​ឆ្លង​វីរុស​នេះ​តែ ២​នាក់​ប៉ុណ្ណោះ​ បន្ត​ស្ថិត​នៅ​ក្រោម​ការ​ព្យាបាល​ដាច់​ដោយ​ឡែក​នៅ​ឡើយ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួងសុខាភិបាលបានប្រកាសពីការរកមិនឃើញនូវករណីអ្នកឆ្លង និងអ្នកជាសះស្បើយជំងឺកូវីដ-១៩នោះទេ​នៅព្រឹកថ្ងៃអាទិត្យនេះ។

ក្រសួងសុខាភិបាល បានប្រកាសថា គិតត្រឹមម៉ោង ៧​ព្រឹកថ្ងៃទី១០ ខែឧសភានេះ ក្រសួងរកមិនឃើញអ្នកឆ្លង និងអ្នកជាសះស្បើយជំងឺកូវីដ១៩នោះទេ ខណៈបច្ចុប្បន្នអ្នកជាសះស្បើយសរុបចំនួន១២០នាក់។

កម្ពុជា​បាន​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ចុង​ក្រោយ​បំផុត​នៅ​ថ្ងៃ​ទី​១២ ខែ​មេសា​កន្លង​មក ហើយ​គិត​ចាប់​ពី​ថ្ងៃ​នោះ​រហូត​ដល់​ថ្ងៃ​នេះ កម្ពុជា​រក​មិន​ឃើញ​អ្នក​ឆ្លង​ថ្មី​អស់​រយៈ​ពេល​ ២៨​ថ្ងៃ​មក​ហើយ។

កម្ពុជា​បាន​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ចំនួន ១២២​នាក់​ចាប់​តាំង​ពី​ចុង​ខែ​មករា​មក ក្នុង​នោះមាន​ពលរដ្ឋ​កម្ពុជា ៥១​នាក់ និង​ជន​បរទេស ៧១​នាក់។ ក្នុងចំណោម​អ្នកឆ្លង ១២២នាក់ ត្រូវបានគ្រូពេទ្យព្យាបាលជាសះស្បើយចំនួន ១២០​នាក់ ហើយនៅសល់ ២នាក់(បុរសម្នាក់ និងស្ត្រីម្នាក់)ទៀតប៉ុណ្ណោះ ដែលរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បញ្ជូនមក​ព្យាបាលនៅតាមមន្ទីរពេទ្យមិត្តភាពខែ្មរ-សូវៀត កាលពីថ្ងៃទី៨ ខែឧសភា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ