កម្ពុជា​​ប្រកាស​​នៅ​ថ្ងៃនេះ​​ពី​កា​រ​​រកឃើញ​មនុស្ស​ម្នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ១៩​

ប្រជាពលរដ្ឋចេញចូលមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល ប្រកាសនៅព្រឹកថ្ងៃទី៧ ខែមិថុនានេះថា បាន​រកឃើញបុរសជនជាតិខ្មែរ-បារាំងម្នាក់ មានផ្ទុកមេរោគកូវីដ១៩ ដែលនាំឱ្យអ្នកឆ្លងមេរោគនេះ កើនដល់ ១២៦​នាក់។​

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែល​ ក្រសួងសុខាភិបាល ឱ្យដឹងថា បុរសជនជាតិខ្មែរ-បារាំងអាយុ ៣០ឆ្នាំ ធ្វើដំណើរមកពីប្រទេសបារាំងតាមជើងហោះហើរពីសាធារណរដ្ឋកូរ៉េ មកដល់កម្ពុជានៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានក្រុមគ្រូពេទ្យយកវត្ថុសំណាករបស់គាត់ទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅអំឡុងថ្ងៃទី១៣ ដែលទទួលបានផលវិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃទី៦ ខែមិថុនានេះ ខណៈបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

តាមរបាយការណ៍របស់ក្រសួងសុខាភិបាលបង្ហាញថា គិតមកថ្ងៃទី០៧ ខែមិថុនានេះ ចំនួនអ្នកមានមេរោគកូវីដ១៩ដែលរកឃើញនៅកម្ពុជា សរុប ​១២៦នាក់​ ក្នុងនោះព្យាបាលជាសះស្បើយបាន១២៣នាក់។

ចំណែក ៣នាក់ទៀត រួមមាន បុរសជនជាតិខ្មែរ ១នាក់ ដែលបានវិលត្រឡប់មកពីប្រទេសហ្វីលីពីន និងបុរសជនជាតិខ្មែរ-បារំាំង ដែលមានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយបុរសជនជាតិខ្មែរម្នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី នៃខេត្តបន្ទាយមានជ័យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ