សមត្ថកិច្ចបានបិទទីតាំងផលិតស្រាស្លាកយីហោ តាំងគួយ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បន្ទាប់អ្នកពិសាស្រានេះ ពុលស្លាប់ និងធ្លាក់ខ្លួនឈឺ។
អធិការនគរបាលខណ្ឌជ្រោយចង្វារលោក សៀម សុត្ថាវុធ ប្រាប់វីអូឌីនៅថ្ងៃនេះថា កម្លាំងសមត្ថកិច្ចបានចុះបិទតាំងផលិតស្រា ស្លាកយីហោ តាំងគួយ នៅព្រឹកមិញនេះ ។ ដោយឡែកម្ចាស់ទីតាំងវិញ លោកថា បានរត់គេចខ្លួនតាំងពីឮដំណឹងមានអ្នកស្លាប់មកម្លេះ។
លោកថា៖«អត់មានឃាត់ខ្លួនមនុស្សទេ គាត់រត់ចេញពីផ្ទះពីរ ទៅបីថ្ងៃហើយ ចាក់សោរផ្ទះចោល ។ បាទ! បិទហើយទីតាំងនោះ ព្រឹកមិញព្រះរាជអាជ្ញាគាត់ចុះមកធ្វើការជាមួយមូលដ្ឋាន យើង។ យើងអត់មានបានរកឃើញអីទេ គឺរកឃើញតែសំបកដបពាក់ព័ន្ធនឹងការផលិត»។
បើតាមអ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន ប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាមកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ថា អ្នកពុលស្រា តាំងគួយ នៅខេត្តបន្ទាយមានជ័យ ចំនួន៤១ នាក់ ហើយអ្នកស្លាប់ចំនួន៧ នាក់។
លោកស្រីបន្តថា អ្នកពុលស្រាដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេលមានចំនួន៣៤ នាក់ ក្នុងនោះ សម្រាកនៅមន្ទីរពេទ្យមង្គលបុរី៩ នាក់ មន្ទីរពេទ្យបង្អែក១៦នាក់និងមន្ត្រីរពេទ្យខេត្តសៀមរាបចំនួន២ នាក់។
លោកស្រី ឱ វណ្ណឌីន បន្តថា អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅផ្ទះ មានចំនួន ៧ នាក់ ហើយក្នុងចំណោមនុស្ស៧ នាក់ ៕