ក្រសួង​​ព្យាបាល​​អ្នក​​ផ្ទុក​​កូ​វីដ​១៩​ជា​​ម្នាក់​ទៀត​

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

​ក្រសួងសុខាភិបាល​បញ្ជាក់​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី១៧ ខែមិថុនា​នេះ អ្នក​ផ្ទុកមេរោគ​កូ​វីដ១៩ ម្នាក់ទៀត បាន​ជាសះស្បើយ នាំ​ឱ្យ​អ្នក​ដែល​ព្យាបាល​ជា​ពី​មេរោគ​នេះ​កើន​ដល់ ១២៦នាក់ និង ២នាក់​ទៀត​កំពុង​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាល​នៅ​ថ្ងៃនេះ បញ្ជាក់​ថា បុរស​ដែល​ជាសះស្បើយ​ពី​មេរោគ​កូ​វីដ១៩នេះ មាន​អាយុ ២៦ឆ្នាំ រស់នៅ​ក្នុង​ឃុំ​កំពង់ត្រាច ខេត្តកំពត។ បុរស​ម្នាក់​នេះ ត្រូវ​បាន​រក​ឃើញ​ផ្ទុក​កូ​វីដ១៩ បន្ទាប់ពី​វិលត្រឡប់​ពី​ប្រទេស​ហ្វីលីពីន។

របាយការណ៍​ក្រសួងសុខាភិបាល​ បង្ហាញថា គិត​ត្រឹម​ថ្ងៃទី១៧ ខែមិថុនា នៅ​កម្ពុជា​ អ្នក​ផ្ទុកមេរោគ​កូ​វីដ១៩ មាន​ចំនួន ១២៨នាក់ មាន​ប្រុស ៣៩នាក់ និង​ប្រុស ៨៩នាក់។ ក្នុងចំណោម​នេះ​ ព្យាបាល​ជាសះស្បើយ​បាន ១២៦នាក់​ ស្មើនឹង ៩៨,៤៤ភាគរយ​នៃ​អ្នកជំងឺ​សរុប​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ