ក្រុមសហជីពស្នើក្រសួងការងារ​បើក​ប្រាក់​អតីត​ភាព​ការងារ​ជូន​កម្មករ​វិញ ក្រោយ​រដ្ឋាភិបាល​សម្រេច​ពន្យារ​ពេល

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជជីវៈ។ រូបភាព៖ ហ៊ី ឆាយ

​ក្រុមសហជីព​បានស្នើទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិចារណាលុបចោលការពន្យាពេលបើកប្រាក់អតីតភាពការងារជូនកម្មករ​ជូនកម្មករ។

កាលពីថ្ងៃទី២ ខែមិថុនា ក្រសួងការងារបានចេញសេចក្តីជូនដំណឹងមួយ ប្រាប់ដល់ម្ចាស់រោងចក្រ សហគ្រាសនានា និងកម្មករទាំងអស់ ដែល​ប្រើប្រាស់​កិច្ចសន្យាការងារ​មុន​ឆ្នាំ​២០១៩​ ​សម្រាប់​ផ្នែក​វាយ​ន​ភណ្ឌ​ កាត់ដេរ​ និង​ផលិត​ស្បែកជើង​ និង​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ថ្មី​ក្នុង​ឆ្នាំ​២០២០​ សម្រាប់​គ្រប់​វិស័យ ត្រូវពន្យា​ពេលបើកប្រាក់អតីតភាពការងារដល់ឆ្នាំ២០២១។

ក្នុងញត្តិមួយចុះថ្ងៃទី២២ ខែមិថុនានេះ ដែល​ត្រូវ​បាន​ដាក់ទៅក្រសួងការងារ ក្រុមសហជីពបានលើកឡើងថា ខ្លឹមសារ​នៃសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារនោះ បានបន្តផ្តល់សិទ្ធិស្របច្បាប់ឲ្យថៅកែកាត់អត្ថប្រយោជន៍បន្ថែមទៀតពីកម្មករ ខណៈកម្មកររាប់ម៉ឺននាក់​ត្រូវបានព្យួការងារ ហើយកំពុងជួបទុក្ខ​លំបាកផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។

ញត្តិដដែលនេះ បានស្នើទៅក្រសួងការងារឲ្យជំរុញទៅថៅកែត្រូវបន្តបើកប្រាក់រំលឹកអតីតភាពការងារមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីភាពថ្មីឆ្នាំ២០២០ជូនកម្មករ ដែលស្របទៅតាមមាត្រា៨៩នៃច្បាប់ស្តីពីការងារ និងប្រកាសលេខ៤៤៣របស់ក្រសួង ដើម្បីឲ្យកម្មករទទួលបានចំណូលខ្លះសម្រាប់ផ្គត់ផ្គង់គ្រសារដែលកំពុងជួបទុកលំបាក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ