ក្រសួងរកឃើញអ្នកផ្ទុកកូវីដចំនួន២នាក់បន្ថែមទៀត

សមត្ថកិច្ចកម្ពុជាដាក់ឧបករណ៍ត្រួតពិនិត្យកម្ដៅលើអ្នកដំណើរ ដើម្បីបង្ការការរាលដាលកូវីដ១៩ នៅព្រលានយន្តហោះ អំឡុងវិបត្តិកូវីដ១៩ ឆ្នា២០២០។(ក្រសួងសុខាភិបាលកម្ពុជា)

ក្រសួងសុខាភិបាលប្រកាសនៅព្រឹកថ្ងៃអាទិត្យនេះថា រកឃើញអ្នកផ្ទុកកូវីដ១៩ចំនួន​២នាក់បន្ថែមទៀត ម្នាក់នៅខេត្តកណ្តាល និងម្នាក់ទៀតនៅត្បូងឃ្មុំ នាំឱ្យចំនួនអ្នកដែលមានកូវីដ១៩នៅកម្ពុជាកើនដល់១៤១នាក់។​

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃអាទិត្យនេះ បញ្ជាក់ថា អ្នកផ្ទុកកូវីដ១៩ ម្នាក់ជាបុរស អាយុ២៣ឆ្នាំ រស់នៅ ខេត្តត្បូងឃ្មុំ និងម្នាក់ទៀត រស់នៅ ខេត្តកណ្តាល។ ក្រសួងបញ្ជាក់ថា បុរសជនជាតិខ្មែរទាំងពីរនាក់ធ្វើដំណើរតាមយន្តហោះផ្ទាល់ពីម៉ាឡេស៊ីមកកម្ពុជាកាលពីថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២០។

របាយការណ៍ក្រសួងបង្ហាញត្រឹមព្រឹកថ្ងៃទិត្យនេះគឺ អ្នកមានមេរោគកូវីដ១៩នៅកម្ពុជាសរុបមានចំនួន​១៤១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយមានចំនួន​១២៩នាក់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ