ព្រះមហាក្សត្រតែងតាំងមន្ត្រីតុលាការនិងចៅក្រមកម្មសិក្សាជិត៤០រូប

ព្រះមហាក្សត្រ​ ព្រះបរមនាថ នរោត្តមសីហមុនី កាលពីកន្លងទៅ

ព្រះមហាក្សត្រ បរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឬ តាំងស៊ប់ដល់មន្ត្រីតុលាការ និងចៅក្រមកម្មសិក្សាជិត៤០រូប ឲ្យបំពេញការងារនៅតាមសាលាដំបូងរាជធានី-ខេត្តចំនួន២០។

ក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្របរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ បានត្រាស់បង្គាប់តាំងស៊ប់ក្នុងឋានន្តរស័ក្តិអនុចៅក្រម នៃក្របខណ្ឌចៅក្រម ដល់ចៅក្រមកម្មសិក្សា ៣៩រូប និងចាត់ឲ្យទៅបំពេញការងារ នៅតាមសាលាដំបូងរាជធានី-ខេត្ត ចំនួន២០។

ចៅក្រមកម្មសិក្សា៣៩រូប ដែលទៅបំពេញការងារនៅតាមសាលាដំបូងរាជធានី-ខេត្ត ទាំង២០ រួមមាន  កណ្តាល កំពង់ចាម ត្បូងឃ្មុំ បាត់ដំបង សៀមរាប ឧត្តរមានជ័យ ប៉ៃលិន បន្ទាយមានជ័យ កំពត កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ ព្រៃវែង ក្រចេះ ស្ទឹងត្រែង កោះកុង មណ្ឌលគិរី និងភ្នំពេញ។

ក្នុងព្រះរាជក្រឹត្យដដែលឲ្យដឹងទៀតថា ចៅក្រមទាំង ៣៩រូបនោះ មានសិទ្ធិទទួលប្រាក់បៀវត្សមូលដ្ឋាន និងប្រាក់ឧបត្ថម្ភផ្សេងៗទៀត តាមច្បាប់បានកំណត់ រួមទាំងមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភផ្សេងៗ សិទ្ធិឡើងឋានន្តរស័ក្តិ ឬឡើងថ្នាក់ ត្រូវបានគិតចាប់ពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ