កម្ពុជា​​រក​​ឃើញ​​អ្នក​ជំងឺ​​កូ​វីដ​១៩​ចំនួន​ថ្មី​​ម្នាក់​ទៀត​និង​​ជា​សះ​ស្បើយ​២​នាក់​​

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាលបាន​ប្រកាស​រក​ឃើញ​អ្នកជំងឺ​កូ​វីដ១៩ថ្មី​ម្នាក់ទៀតជា​ស្ត្រី​ខ្មែរ​ធ្វើដំណើរ​មក​ពី​សហរដ្ឋអាមេរិក និង​មាន​ករណី​ជាសះស្បើយ​ចំនួន២នាក់ ដែល​នាំ​ឱ្យ​អ្នកជំងឺ​កូ​វីដ១៩នៅ​កម្ពុជា​កើន​ដល់២៧៣នាក់។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាល នៅ​ថ្ងៃទី១៤ ខែសីហា​នេះ បាន​លើកឡើង​ថា ស្ត្រី​ខ្មែរ​ដែល​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ១៩នោះ អាយុ៥១ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង បាន​ធ្វើដំណើរ​មក​ពី​សហរដ្ឋអាមេរិក ហើយ​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មកដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ និង​ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​វីរុស​នេះ​កាលពី​ថ្ងៃទី១៣ ខែសីហា។

ក្រសួង​បន្ត​ថា បច្ចុប្បន្ន ស្រ្តី​រូប​នេះត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌលសុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ។

ចំពោះ​ករណី​ជាសះស្បើយ​វិញ ក្រសួង​បាន​បញ្ជាក់​ថា ជា​បុរស​ជនជាតិ​ខ្មែរ អាយុ២៦ឆ្នាំ នៅ​ខេត្តកណ្តាល និង​អាយុ២២ឆ្នាំ នៅ​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​ដោយ​ទទួល​បាន​តេ​ស្ត​អវិជ្ជមាន​វីរុស​កូ​វីដ១៩ចំនួន២ដង និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យចេញពី​មណ្ឌលសុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ។ 

ក្រសួង​បាន​បន្ថែម​ថា អ្នកជា​សះស្បើយ​ទាំងពីរ​នាក់​នេះជា​អ្នកធ្វើ​ដំណើរ​តាម​ជើងហោះហើរ​មក​ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង​បាន​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ម៉ាឡេស៊ី។ 

បើ​តាម​ក្រសួងសុខាភិបាល គិត​ត្រឹម​ព្រឹក​ថ្ងៃ១៤ ខែសីហា ឆ្នាំ២០២០នេះ មាន​មនុស្ស​ចំនួន២៧៣នាក់​ហើយដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​កូ​វីដ​-១៩នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​អ្នកជំងឺ២២៥នាក់ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋនិង​ឯកជន​ចំនួន៤៨នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ