របាយការណ៍ក្រសួងសុខាភិបាលបង្ហាញនៅព្រឹកថ្ងៃសៅរ៍នេះថា អ្នកផ្ទុកមេរោគកូវីដ១៩ចំនួន៤នាក់ថែមទៀត ជាសះស្បើយ នាំឱ្យអ្នកដែលព្យាបាលជាទូទាំងប្រទេសកើនដល់ចំនួន២២៩នាក់។
ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកដែលជាសះស្បើយទាំង៤នាក់នោះ ជាជនជាតិខ្មែរ រស់នៅ ក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ចាម និង ត្បួងឃ្មុំ។
សេចក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃសៅរ៍នេះ ក្រសួងក៏បានបញ្ជាក់ដែរថា មិនមានករណីឆ្លងមេរោគកូវីដ១៩ ថ្មីទៀតទេ។
របាយការណ៍ក្រសួងសុខាភិបាលបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃសៅរ៍ទី១៥ខែសីហានេះគឺនៅកម្ពុជាមានអ្នកផ្ទុកមេរោគកូវីដ១៩សរុបចំនួន២៧៣នាក់ នៅក្នុងនោះព្យាបាលជាសះស្បើយបានចំនួន២២៩នាក់ ស្មើនឹង៨៣,៨៨ភាគរយ៕